Connect with us

ថ្ងៃនេះ កម្ពុជា មានអ្នកជាសះស្បើយពីកូវីដ១៩ រហូតដល់ទៅ០៣នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានជូនដំណឹងថា មានអ្នកជាសះស្បើយរហូតដល់ ៣ នាក់ និងគ្មានអ្នកឆ្លងថ្មីនោះទេ នៅថ្ងៃនេះ។

អ្នកជាសះស្បើយរួមមានបុរសជនជាតិបាគីស្ថាន ១ នាក់ និងខ្មែរ ២ នាក់ដែលបានធ្វើដំណើរវិលមកពីប្រទេសជប៉ុន។ ក្រោយតេស្តអវិជ្ជមាន ២ ដង អ្នកទាំងអស់ត្រូវក្រសួងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សរុបតួលេខអ្នកមានជំងឺកូវីដ១៩ នៅកម្ពុជាមាន ៣០៤ នាក់ (ស្ត្រី៦២ នាក់ និងបុរស ២៤២ នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ២៩២ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ៩ នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាបុរស ៨ និងស្ត្រី ១ នាក់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com