Connect with us

ឃើញមុខស្មើៗអុីចឹងទេ តែ Kim Soo Hyun ជាតារាប្រុសម្នាក់ដែលមានមន្តស្នេហ៍ខ្លាំង មិនដឹងធ្វើឱ្យនារីប៉ុន្មាននាក់ Crush លើទេ

កូរ៉េខាងត្បូង៖ គ្រាន់តែឮឈ្មោះតារាសម្តែងល្បីដែលមានដើមកំណើតពីប្រទេសកូរ៉េខាងត្បូង Kim Soo Hyun បានធ្វើឱ្យអ្នកគាំទ្រទាំងប្រុស ទាំងស្រីលាន់មាត់សរសើរមិនតិចទេពីរូបរាង និងមុខមាត់ដ៏ស្រស់សង្ហារបស់លោកជាពិសេសអ្នកគាំទ្រនារីៗតែម្តង។

រាងខ្ពស់ស្រឡះ បូករួមជាមួយផ្ទៃមុខដ៏មានមន្តស្នេហ៍ ក្មេងជាងវ័យរបស់ Kim Soo Hyun បានឆក់យកបេះដូងអ្នកគាំទ្របានពេញទំហឹង បើទោះជាភាគច្រើនតារាប្រុសរូបនេះមិនសូវចូលចិត្តញញឹម និងហាក់ចូលចិត្តបរិយាកាសបែបស្ងប់ស្ងាត់ជាងការលេងសើចច្រើនក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ Soo Hyun ថែមទាំងជាប់ឈ្មោះជាតារាប្រុសជួរមុខដែលមានប្រជាប្រិយភាពជាងគេក្នុងប្រទេសទៀតផង។

ងាកមកឆ្នាំ ២០២០ នេះភាពយន្តដែល Kim Soo Hyun ទទួលបានការគាំទ្រខ្ពស់នោះគឺរឿង “It’s Okay Not To be Okay” ដែលលោកបានចាប់ដៃគូជាមួយនឹងតារាសម្តែងស្រីវ័យ ៣០ ឆ្នាំ Seo Ye-ji។ ចង់ដឹងថា តារាប្រុសរូបនេះមានមន្តស្នេហ៍ដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com