Connect with us

WHO មិនណែនាំឱ្យប្រើប្រាស់វិធីព្យាបាលដោយថ្នាំ Remdesivir សម្រាប់អ្នកជំងឺកូវីដ១៩ឡើយ

អាមេរិក៖ អង្គការសុខភាពពិភពលោក WHO មិនណែនាំឱ្យប្រើប្រាស់ថ្នាំចាក់របស់ក្រុមហ៊ុន Gilead Sciences ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ឡើយ បន្ទាប់ពីថ្នាំប្រភេទ Remdesivir ត្រូវបានរដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក អនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កាលពីខែឧសភា។

ថ្នាំ Remdesivir ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Gilead Sciences ដើម្បីព្យាបាលជំងឺអ៊ីបូឡា។ ចំពោះការប្រើប្រាស់វិធីសាស្ត្រព្យាបាលដោយថ្នាំ Remdesivir សម្រាប់អ្នកជំងឺកូវីដ១៩ អ្នកជំនាញ WHO មិនណែនាំឡើយ ព្រោះលទ្ធផលធ្វើតេស្តលើមនុស្សជិត ៦០០នាក់ បង្ហាញលទ្ធផលមិនជោគជ័យ។ អ្នកជំងឺដែលទទួលការព្យាបាលវិធីចាក់ថ្នាំ Remdesivir មានអត្រាស្លាប់ ប្រហាក់ប្រហែលនឹងអ្នកជំងឺដែលព្យាបាលដោយវិធីព្យាបាលផ្សេងៗទៀតដែរ។

ការធ្វើតេស្តវិធីព្យាបាលដោយថ្នាំ Remdesivir ដែលរៀបចំដោយ WHO មិនបានប្រសិទ្ធភាពចំពោះអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ឬកាត់បន្ថយអត្រាស្លាប់បានឡើយ។

WHO បានពិនិត្យលើទិន្នន័យនៃការសិក្សាចំនួន០៤ទៀត ដែលមានអ្នកជំងឺជាង ៧០០០នាក់ បង្ហាញថា វិធីសាស្ត្រព្យាបាលដោយថ្នាំ Remdesivir គឺមិនផ្ដល់ផលប្រយោជន៍អ្វីលើអ្នកជំងឺកូវីដ១៩នោះទេ៕

ប្រភព៖ Business Insider

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com