Connect with us

កូរ៉េខាងត្បូង បញ្ជាក់ច្បាស់ពីការសាងសង់ស្ពានឆ្លងកាត់ទន្លេមួយ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា តបតាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កូរ៉េខាងត្បូង នឹងជួយសាងសង់ស្ពានឆ្លងកាត់ទន្លេមួយ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប៉ុន្តែទីតាំង កំពុងសិក្សានៅឡើយ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ទូរទស្សន៍ក្នុងស្រុកមួយថា លោកមិនអាចបញ្ជាក់ពីទំហំទឹកប្រាក់ដែលត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេនេះឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ កាលពីដើមឆ្នាំ២០២០ បានស្នើលោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ដើម្បីជានិម្មិតរូបនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់មានប្រសាសន៍ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង នឹងតភ្ជាប់រាជធានីភ្នំពេញ ទៅខេត្តកណ្ដាល ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ឆ្ពោះទៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com