Connect with us

Real Madrid នឹងឱ្យខ្សែបម្រើ Isco ចាកចេញ បើទទួលបានសំណើសមរម្យមួយ

អេស្ប៉ាញ៖ Real Madrid នឹងអនុញ្ញាតឱ្យខ្សែបម្រើ Isco ចាកចេញពីទឹកដី Bernabeu ប្រសិនបើពួកគេទទួលបានសំណើផ្តល់ជូនសមរម្យមួយ។

កីឡាករវ័យ២៨ឆ្នាំ ទើបតែអាចចូលលេងបាន ៣ ប្រកួតប៉ុណ្ណោះ នៅ La Liga ហើយរូបគេក៏នៅមិនទាន់អាចបង្ហាញខ្លួន នៅពានរង្វាន់ Champions League ទេ នៅរដូវកាលនេះ។

មានការរាយការណ៍ថា Everton កំពុងចាប់អារម្មណ៍ Isco បន្ទាប់ពីធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយ លោក Carlos Ancelotti អ្នកចាត់ការ Everton បច្ចុប្បន្ន។

Real Madrid ធ្លាប់ទទួលបានសំណើប្រមាណ ២០ លានអឺរ៉ូ ពី Everton ដែរ ប៉ុន្តែពួកគេ កំពុងសង្ឃឹមថា Arsenal នឹងចូលរួមប្រកួតប្រជែងចុះហត្ថលេខាលើ Isco ដែរ ។

សូមបញ្ជាក់ថា Isco នឹងត្រូវផុតកុងត្រាជាមួយ Real Madrid នៅឆ្នាំ ២០២២ ប៉ុន្តែអ្នកចាត់ការលោក Zinedine Zidane បានបញ្ជាក់ថា លោកនឹងុំឱ្យរូបគេចាកចេញនៅពេលទីផ្សារដោះដូរបើកឡើងវិញ នាខែមករាខាងមុខនេះ ជាមួយតម្លៃខ្លួនសមរម្យ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com