Connect with us

Premier League ចាប់ផ្តើមអនុញ្ញាតឱ្យមានការផ្លាស់ប្តូរកីឡាករ៥នាក់ក្នុងមួយប្រកួតម្តងទៀត

អង់គ្លេស៖ ប្រភពពីសារព័ត៌មាន Sky Sports ឱ្យដឹងថា ក្របខណ្ឌ Premier League បានចាប់ផ្តើមអនុញ្ញាតឱ្យមានការផ្លាស់ប្តូរកីឡាករ៥នាក់ក្នុងមួយប្រកួតម្តងទៀតហើយ។

មុនការអនុញ្ញាតសាជាថ្មីនេះ Premier League ជាលីគកំពូលអឺរ៉ុបតែមួយគត់ដែលកំណត់ការផ្លាស់ប្តូរត្រឹម៣នាក់ ក្រោយមានសេចក្តីសម្រេចពី FIFA បង្កើនចំនួនផ្លាស់ប្តូរកាលពីប៉ុន្មានខែមុន អំឡុងការបិទប្រទេសពាក់ព័ន្ធទៅនឹងការបង្ការការរាលដាលកូវីដ-១៩។

Premier League បានចូលរួមជាមួយក្របខណ្ឌផ្សេងៗទៀត ដើម្បីពង្រីកចំនួនផ្លាស់ប្តូរ ដែលនឹងចាប់ផ្តើមអនុវត្តជាថ្មីនៅថ្ងៃសុក្រនេះ។

ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការ ក្លិបមួយចំនួនដូចជា Southampton West Ham និង Newcastle ជាដើមបានយល់ស្រប ប៉ុន្តែក្លិប Liverpool និង Man City មិនសូវគាំទ្រចំពោះការបង្កើននេះទេ។

ទោះយ៉ាងណា ការបង្កើនចំនួនផ្លាស់ប្តូរកីឡាករ ពី ៣ ទៅ ៥នាក់ ក្នុងមួយប្រកួតនេះ អាចជួយបញ្ចៀសកីឡាករពីបញ្ហារបួសបានដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com