Connect with us

FIFA ត្រៀមច្បាប់ថ្មីសម្រាប់ការពារសិទ្ធិកីឡាការិនីក្នុងវិស័យបាល់ទាត់

បរទេស៖ សហព័ន្ធ FIFA បានត្រៀមច្បាប់ថ្មី សម្រាប់ការពារសិទ្ធិរបស់កីឡាការិនី នៅក្នុងវិស័យបាល់ទាត់ ដែលរួមមានច្បាប់ឈប់សម្រាកអំឡុងមាតុភាពផងដែរ។

ច្បាប់ថ្មីនេះត្រូវបានរៀបចំដោយ គណៈកម្មការបាល់ទាត់របស់ FIFA នឹងត្រូវបញ្ចូនទៅឱ្យ ក្រុមប្រឹក្សារបស់ FIFA ដើម្បីពិនិត្យ និង អនុម័តនៅខែក្រោយ។

កីឡាការិនីជាច្រើននៅតំបន់អឺរ៉ុប បានទទួលការការពារដោយច្បាប់ការងារ នៅតាមប្រទេសរបស់ខ្លួនហើយ ប៉ុន្តែ FIFA យល់ថា ច្បាប់ថ្មីនេះគឺដើម្បីបង្កើតបទដ្ឋានឱ្យកាន់តែសមរម្យមួយដល់កីឡាការិនីបាល់ទាត់តាមប្រទេសដទៃទៀតទូទាំងពិភពលោក។

ច្បាប់ថ្មីនេះនឹងផ្តល់ពេលវេលាយូរ ១៤សប្តាហ៍ដល់កីឡាការិនី អំឡុងមាតុភាព និងរក្សាការផ្តល់ប្រាក់ឈ្នួល យ៉ាងហោចណាស់ ២ ភាគ ៣ នៃប្រាក់ឈ្នួលដែលបានចុះកិច្ចសន្យាជាមួយក្លិប និងធានាបានថា កីឡាការិនីអំឡុងពេលមានផ្ទៃពោះ នឹងមិនត្រូវរងការកេងប្រវ័ញឡើយ។ មួយវិញទៀត នៅពេលពួកគេត្រឡប់មកកាន់ក្លិបវិញក្រោយបញ្ចប់មាតុភាពរួច ក្លិបត្រូវតែផ្តល់ការគាំទ្រផ្នែកវេជ្ជសាស្ត្រ និង រាងកាយ ដល់ពួកនាងផងដែរ។

បទប្បញ្ញត្តិថ្មីនេះ ក៏ស្វែងរកដំណោះស្រាយសម្រាប់គ្រូបង្វឹកស្ត្រី ដែលធ្វើការជាអន្តរជាតិផងដែរ។ រហូតមកដល់ពេលនេះ កិច្ចសន្យារបស់គ្រូបង្វឹកត្រូវស្ថិតនៅក្រោមបទបញ្ជាដូចគ្នានឹងកីឡាករ ប៉ុន្តែ FIFA ចង់បានភាពជាក់លាក់មួយ ដើម្បីដោះស្រាយជាមួយសិទ្ធិរបស់គ្រូបង្វឹក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com