Connect with us

David Alaba ក្លាយជាគោលដៅផ្ទេររបស់ Real Madrid បើ Sergio Ramos ចាកចេញ

អេស្ប៉ាញ៖ ខ្សែការពារ David Alaba របស់ Bayern Munich បានក្លាយជាគោលដៅផ្ទេររបស់ Real Madrid បើ Sergio Ramos ចាកចេញ។

Ramos និង Real Madrid នៅមានភាពចម្រូងចម្រាសជុំវិញការបន្តកុងត្រាថ្មី ដោយគេចង់បានកិច្ចសន្យាមួយដែលអាចដំណើការរហូតដល់ខែមិថុនាឆ្នាំ២០២៣ តែក្លិបអេស្ប៉ាញមិនមានបំណងចង់ផ្តល់កិច្ចសន្យាថ្មីរយៈពេលវែងដល់កីឡាករមានវ័យលើសពី៣០ឆ្នាំទេ។ កុងត្រាបច្ចុប្បន្នរបស់ Sergio Ramos ដែលមានវ័យ៣៤ឆ្នាំ នឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះផងដែរ។

យ៉ាងណាមិញ Real Madrid កំពុងត្រៀមខ្លួនរួចរាល់ហើយផងដែរ ពេលគ្មានវត្តមានរបស់ខ្សែការពារ Ramos ជាមួយនឹងការព្យាយាមចុះហត្ថលេខាលើកីឡាករ David Alaba របស់ Bayern Munich មកជំនួសតំណែងនេះវិញ ។
មិនតែប៉ុណ្ណោះ Alaba ក៏ទទួលបានភាពខកចិត្តជាមួយកិច្ចសន្យារបស់គេ ជាមួយ Bayern Munich កាលពីពេលថ្មីៗនេះដែរ ចំពេលកុងត្រាថ្មីបច្ចុប្បន្នរបស់គេ ក៏នឹងត្រូវបញ្ចប់នៅចុងរដូវកាលនេះដែលវាមានន័យថាគេនឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួនមួយរូប នៅខែមិថុនាឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថា មានក្លិបធំៗផ្សេងទៀតដូចជា Manchester City និង Juventus ក៏បានបង្ហាញពីការចាប់អារម្មណ៍របស់ពួកគេ ក្នុងការចុះហត្ថលេខាលើខ្សែការពារវ័យ ២៨ ឆ្នាំរូបនេះផងដែរ ប៉ុន្តែក្លិប Madrid នៅតែមានជំនឿចិត្តថាពួកគេអាចនាំយក Alaba មកកាន់ទឹកដីអេស្ប៉ាញបាន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com