សុខ សាវិន ប៉ះសិស្សប្អូន សូត្រ វាសនា ក្នុងកម្មវិធីថ្មី អាឡិចហ្សង់ ដែនដីអ្នកប្រយុទ្ធគុនខ្មែរ
ក្នុងនាមជាអ្នកប្រដាល់បទពិសោធច្រើនជាង សុខ សាវិន បង្ហើបថាមិនពិបាកខ្លាំងនោះទេក្នុងការប៉ះជាមួយសិស្សប្អូន សូត្រ វាសនា ក្នុងកម្មវិធីថ្មី អាឡិចហ្សង់ ដែនដីអ្នកប្រយុទ្ធគុនខ្មែរ នាថ្ងៃអាទិត្យ សប្តាហ៍នេះ។
កីឡាករនៅក្លិប ប៉ែន កាក់ គុនខ្មែរ ដែលកំពុងហ្វឹកហាត់ត្រៀមឡើងប្រកួតបានរៀបរាប់ថា អ្នកប្រដាល់ក្មេងៗជំនាន់ក្រោយមានការអភិវឌ្ឍបានល្អទាំងសមត្ថភាពទាំងបច្ចេកទេស ប៉ុន្តែរូបគេមានបទពិសោធច្រើនរួចមកហើយ ដូចនេះគិតថាមិនពិបាកខ្លាំង នោះទេសម្រាប់ការប្រកួតនេះ។
បន្ថែមលើកនេះកូនសិស្សរបស់លោក ស៊ន អេលីត មើលឃើញថាត្រកូល សូត្រ ម្នាក់នេះមាន ក្បាច់ទាត់និងធាក់ល្អ ស្របទៅនឹងកម្ពស់ក៏បានទៀត ដែលទាំងនេះជាចំណុចដែលរូបគេគិត ថាពិបាកក្នុងជំនួបនេះ ប៉ុន្តែរូបគេ ហ្វឹកហាត់ត្រៀមខ្លួនក៏បានល្អសម្រាប់ការប្រកួតនេះដែរ។
ការប្រកួតរវាង សុខ សាវិន និង សូត្រ វាសនា នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា នេះនាសង្វៀន ស៊ី អ៊ិន ស៊ី ចាប់ពីវេលាម៉ោង ២:៣០ នាទីរសៀលតទៅ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍