Connect with us

តិចច្រឡំផ្កាឡាវិនឌើរស្រុកគេ ការពិតនេះជាផ្កាកំប្លោកដែលខ្មែរយើងនិយមយកទៅធ្វើអន្លក់ទេ

បន្ទាយស្រី៖ ពីមួយថ្ងៃទៅមួយថ្ងៃ ស្រុកបន្ទាយស្រីកាន់តែមានភាពលេចធ្លោឡើងដោយសារទេសភាព បូករួមនឹងការច្នៃ ការរៀបចំពីអភិបាលស្រុកលោក ឃឹម ហ្វីណង់ បានចំណាយកម្លាំងកាយចិត្តដើម្បីអភិវឌ្ឍស្រុកបន្ទាយស្រី ឱ្យក្លាយជាតំបន់ទេសចរណ៍គំរូមួយដ៏គួរឱ្យចាប់អារម្មណ៍។

ជាក់ស្តែង ថ្មីៗនេះ ក៏មានការលាន់មាត់សរសើរសម្រស់ធម្មជាតិផ្កាកំប្លោក ដែលក្រឡេកឃើញមួយភ្លែតអាចច្រលំជាផ្កាឡាវិនឌើរមិនខាន។ បឹងផ្កាកំប្លោកនេះ បានរីករហង់នៅរមណីយដ្ឋានផ្ទះស្នាក់មួយកន្លែងដែលម្ចាស់រមណីយដ្ឋានបានបញ្ជាក់ថា ចង់ទុកទេសភាពមួយនេះសម្រាប់ភ្ញៀវមកថតរូបលេងកម្សាន្ត ស្អាតៗជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនេះ។

គួរបញ្ជាក់ដែរថា ធម្មជាតិដែលបានផ្តល់ឱ្យគឺសុទ្ធសឹងតែមានគុណសម្បត្តិរៀងខ្លួន សំខាន់ថាតើយើងចេះច្នៃយកមកប្រើប្រាស់ឱ្យល្អបានកម្រិតណាដើម្បីក្លាយជាទីចាប់អារម្មណ៍ពីសំណាក់មហាជន៕

រូបភាព៖ ទៅលេងបន្ទាយស្រី

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com