Connect with us

ក្រសួងសុខាភិបាល អបអរ កម្ពុជាជាប់លេខ៣ក្នុងពិភពលោក និងលេខ១ នៅអាស៊ី ក្នុងការប្រយុទ្ធនឹងកូវីដ១៩

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា បានធ្វើការអបអរសាទរនូវសមិទ្ធផលដ៏គួរជាទីត្រេកអរ ដែលកម្ពុជាទទួលបាននៅក្នុងវិបត្តិកូវីដ១៩នាពេលបច្ចុប្បន្ននេះ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងថា៖ “កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក (ក្នុងចំណោម១៦៦ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique “។

គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ១៩ សរុប ៣០៤នាក់ (ស្ត្រី ៦២នាក់ និងបុរស ២៤២នាក់) ក្នុងនោះ មានអ្នកព្យាបាលជាសះស្បើយ ២៩៤នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន១០នាក់។

ការផ្ដល់ចំណាត់ថ្នាក់ដល់កម្ពុជា បន្ទាប់ពីប្រទេសកម្ពុជា បានអនុវត្តវិធានការយ៉ាងរហ័សបំផុតដើម្បីបង្ការ និងទប់ស្កាត់មិនឱ្យមានការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ នៅក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ០៣វិច្ឆិកា ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com