Connect with us

មីណា យីអ៊ុនឡើងស្រើតៗលើវិថីសិល្បៈ កាន់តែល្បីកាន់តែស្អាត

កម្សាន្ត៖ ហុង ស្រីពេជ្រ ឬ មីណា គឺជាតារាស្រីវ័យ ១៨ ឆ្នាំមួយរូបកំពុងមានទីផ្សារខ្លាំងលើវិថីសិល្បៈ ដែលជារឿយៗនាងតែងលេចមុខក្នុងការថតស្ពតពាណិជ្ជកម្មច្រើនជាងឡើងឆាកតន្ត្រីច្រៀង និងការលេចមុខក្នុងខ្សែភាពយន្ត។

បច្ចុប្បន្ន នាងក៏ជាសមាជិកមួយរូបក្នុងកម្មវិធីស៊ែតកាតផ្លេរ ដែលភាពក្រមិចក្រមើមពីចរិតធម្មជាតិរបស់នាងបានញុំាងបរិយាកាសឱ្យមានភាពរីករាយទាក់ចិត្តទស្សនិកជនជាខ្លាំង។ ទោះបីជាទើបប្រឡូកក្នុងវិស័យសិល្បៈក៏ពិតមែន ក៏ មីណា ក្រសោបបានទឹកចិត្តស្រលាញ់ពីបងប្អូនខ្មែរយើងយ៉ាងច្រើនសន្ធឹក និងគ្រប់វ័យតែម្តង។

មិនត្រឹមតែជាតារាដែលពូកែវោហាសព្ទ និងស្រស់ស្អាតប៉ុណ្ណោះទេ តែមីណា ថែមទាំងពូកែរាំ ពូកែច្រៀង និងសម្តែងបានយ៉ាងរស់រវើកទៀតផង។ ពហុជំនាញទាំងនេះ ហើយទើបធ្វើឱ្យស្រីស្អាតរូបនេះទទួលបានការចាប់អារម្មណ៍ និងជោគជ័យលើវិថីសិល្បៈបានឆាប់រហ័សបែបនេះ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com