Connect with us

ថៃ តម្រូវឱ្យភ្ញៀវទេសចរទាំងអស់ បង់ថ្លៃដឹកវ៉ាលី នៅពេលជិះតាក់ស៊ី

បាងកក៖ ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ ភ្ញៀវទេសចរទាំងអស់ ដែលជិះរថយន្តតាក់ស៊ី នៅប្រទេសថៃ នឹងត្រូវបង់ថ្លៃដឹកវ៉ាលី ក្នុងចន្លោះចាប់ពី ២០-១០០ បាត។

សេចក្ដីប្រកាសរបស់ក្រសួងដឹកជញ្ជូននៃប្រទេសថៃ ចុះហត្ថលេខាដោយរដ្ឋមន្ត្រី សាក់សាយ៉ាម ឆីតឆប់ (Saksayam Chidchob) បានអនុញ្ញាតឱ្យអ្នករត់តាក់ស៊ីទាំងអស់ ទារថ្លៃដឹកវ៉ាលីរបស់ភ្ញៀវទេសចរ បន្ថែមលើថ្លៃជិះធម្មតាទៀត។

យ៉ាងណាក៏ដោយ អ្នករត់រថយន្តតាក់ស៊ី ត្រូវចរចាតម្លៃជាមួយអ្នកជិះជាមុនសិន មិនអាចទារថ្លៃតាមតែអំពើចិត្តបានឡើយ។ ចំពោះកាបូបយួរ និងកាបូបស្ពាយ មិនត្រូវគិតថ្លៃសេវាដឹកនោះទេ ប៉ុន្តែប្រសិនជាអ្នកដំណើរមានកាបូបចាប់ពី ៣ ឡើងទៅ នឹងត្រូវបង់ថ្លៃបន្ថែមចាប់ពី២០បាតផងដែរ។

សេចក្ដីប្រកាសដដែលបន្ថែមថា ឧបករណ៍ផ្សេងៗ ដូចជា កង់ ក្តារបន្ទះជិះ និងឧបករណ៍តន្ត្រីផ្សេងៗ ក៏ត្រូវបង់ថ្លៃដឹក ចំនួន ១០០បាត ផងដែរ៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com