Connect with us

ការជ្រើសរើសបន្លែត្រីសាច់ និងរបៀបចម្អិនបបរខាប់គ្រប់គ្រឿងឱ្យកូនញ៉ាំទៅមានសុខភាពល្អ

កុមារអាយុចាប់ពី ៦ ខែឡើងទៅ តាមគោលការណ៍របស់ក្រសួងសុខាភិបាលណែនាំឱ្យញ៉ាំបបរខាប់គ្រប់គ្រឿងបន្ថែមពីការបំបៅដោះកូន ឬ ទឹកដោះគោ។ បបរខាប់គ្រប់គ្រឿងត្រូវតែផ្សំជាមួយអាហារ ៣ ក្រុមក្នុងនោះមានអាហារថាមពល អាហារស្ថាបនា និង អាហារការពាររាងកាយ។ ម៉ាក់ៗដែលទើបតែមានកូនដំបូងប្រហែលជាមិនដឹងថា បបរ ខាប់គ្រប់គ្រឿងសម្រាប់បញ្ចុកកូនមានរូបមន្តផ្សំអីខ្លះនោះទេ ឯរបៀបចម្អិនក៏ស្រពិចស្រពិលដែរមែនទេ? មិនបាច់បារម្ភទេ ខាងក្រោមនេះជារបៀបនៃការជ្រើសរើសបន្លែ ត្រី សាច់ និង របៀបចម្អិនបបរខាប់គ្រប់គ្រឿងចងក្រងដោយ កម្មវិធីជាតិ អាហារូបត្ថម្ភនៃក្រសួងសុខាភិបាល។

រាល់ពេលចម្អិនបបរខាប់គ្រប់គ្រឿងយើងអាច ប្រើ៖
– សាច់តែមួយមុខដូចជា សាច់ ត្រី ឬ ត្រីល្អិត សាច់ជ្រូក សាច់គោ ស៊ុត ឬសាច់មាន់។
– បន្លែពណ៌បៃតងចាស់ដូចជា ផ្ទី ត្រកួន ស្លឹកបាស់ ឬស្ពៃ។
– បន្លែពណ៌លឿងទុំដូចជា ផ្លែល្ពៅ ដំឡូងជ្វាពណ៌លឿង ឬការ៉ុត។

បន្ទាប់ពីដាំបបរឱ្យរីកអង្ករល្អហើយត្រូវដាក់ ត្រី សាច់ និង បន្លែ ចូលគ្នាឱ្យឆ្អិនល្អ ហើយយើងត្រូវដាក់ ប្រេងឆា ឬ ខ្លាញ់បន្តិចក្នុងបបរ។ ម៉ាក់ប៉ា ត្រូវចាំថា បបរខាប់គ្រប់គ្រឿងសម្រាប់ទារកតូចមិនត្រូវដាក់អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ម្សៅស៊ុប ឬ ដុំស៊ុប ខ្នរ ចូលឡើយ។ ម្យ៉ាងវិញទៀតម៉ាក់ប៉ា ត្រូវលាងសម្អាតដៃឱ្យបានស្អាតមុនពេលចម្អិនអាហារ និង រៀបចំអាហារឱ្យកូន។ ចំណែកឯកូនវិញយើងត្រូវលាងសម្អាតដៃកូនជាមួយសាប៊ូ និង ទឹកស្អាតមុនពេលបញ្ចុកបបរ។ ទារក និង កុមារត្រូវតែមានចាន ស្លាបព្រាម្នាក់ៗដាច់ តែឯង ម៉ាក់ប៉ាមិនគួរដួសបបរ ១ ចានមកបញ្ចុកកូនតូចៗរួមគ្នា នោះទេ ហើយត្រូវដួសបបរដាក់ក្នុងចានកូនឱ្យសមល្មមកម្រិតកូនញ៉ាំ។ ចំណែកឯពេលបញ្ចុកបបរកូនវិញយើងត្រូវ ដាក់កូននៅលើភ្លៅ និង ត្រូវសម្លឹងចំភ្នែកកូន លួងលោមកូនបន្ទាប់មក ចំណាយពេលបញ្ចុកកូនឱ្យគ្រាប់គ្រាន់រហូតកូនញ៉ាំបបរអស់ពីចាន៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com