Connect with us

ក្លិប Everton សម្លឹងឃើញ Daniel James របស់ Man United ដែលគ្មានតំណែងលេង

អង់គ្លេស៖ ក្លិបបាល់ទាត់ Everton កំពុងសម្លឹងឃើញខ្សែបម្រើកំពូលល្បឿន របស់ Man United គឺ Daniel James នៅមុនខែមករា។

ក្រុមមកពីតំបន់ Merseyside មួយនេះបានព្យាយាមចុះហត្ថលេខាជាមួយ James វ័យ ២៣ ឆ្នាំកាលពីឆ្នាំមុន ប៉ុន្តែ Man United បាននាំយកគេបានមុនពីក្លិប Swansea City ។

ប្រភពពី Everton បានប្រាប់ Football Insider ថាខ្សែបម្រើស្លាបរូបនេះ កំពុងស្ថិតនៅលើរ៉ាដារបស់ពួកគេម្តងទៀត ខណៈពួកគេ កំពុងវាយតម្លៃពីការពង្រឹងសក្តានុពលនៅក្នុងការទិញដូរកីឡាករនៅខែមករា។

សូមបញ្ជាក់ដែរ James មិនសូវបានបង្ហាញខ្លួននោះទេនារដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskare ខណៈគេចាប់ផ្តើមក្របខណ្ឌ Premier League ចំនួនបីដងក្នុងចំណោមការបង្ហាញខ្លួនចំនួនប្រាំដងនៅក្នុងការប្រកួតទាំងអស់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com