Connect with us

គ្រាំគ្រាចិត្តតិចណាស់អីនៅពេលដែលកំពុងពេញស្រលាញ់ បែរជាត្រូវមកជួបបញ្ហាមិនចេះចប់ទៅវិញ

កម្សាន្ត៖ “រនាំងស្នេហ៍កាស៊ូទី” គ្រាន់តែឮចំណងជើងក៏អាចដឹងពីសាច់រឿងខ្លះៗហើយពីទំនាក់ទំនងគូស្នេហ៍ដែលត្រូវហែលឆ្លងឧបសគ្គយ៉ាងច្រើនពី រនាំងជុំវិញខ្លួនដើម្បីបានរស់នៅជាមួយគ្នា។ ភាពយន្តឥណ្ឌាដែលនឹងមានវត្តមានលើកញ្ចក់ទូរទស្សន៍ MyTV នេះគឺជាភាពយន្តមួយដែលបានឆ្លុះបញ្ចាំងពីតថភាពសង្គមគ្រប់រសជាតិ។

ស្នេហាមួយដែលស្ទើរតែឈានដល់ដំណាក់កាលរៀបអាពាហ៍ពិពាហ៍ទៅហើយ តែបែរជាមានជនទី ៣ មកជ្រៀតជ្រែក ញុះញង់ បំភ្លៃការពិតដើម្បីបំបែកបំបាក់គូស្នេហ៍ដែលកំពុងតែមានចិត្តបរិសុទ្ធឱ្យគ្នាទៅវិញទៅមក។ អស់ពីដោះស្រាយបញ្ហាមួយចប់ បញ្ហាបន្តបន្ទាប់ទៀតក៏កើតមានឡើងរហូតឈានដល់ការបែកគ្នាជាស្ថាពរដោយសារការគំរាមកំហែងពីជនទី ៣ បណ្តាលឱ្យគូស្នេហ៍កាស៊ូទីត្រូវបង្ខំចិត្តបែកគ្នាទាំងចិត្តកំពុងពេញស្រលាញ់។

វាពិតជាឈឺចាប់ខ្លាំងការដែលត្រូវខាំមាត់សង្កត់ចិត្តដើរចេញទាំងបែបនេះ។ ចង់ដឹងថា រនាំងស្នេហ៍កាស៊ូទី អាចពុះពារវិលត្រឡប់រកគ្នាវិញ ឬ យ៉ាងណា ហើយការគំរាមកំហែងនោះធ្ងន់ធ្ងរ និងទាក់ទងពីអ្វីទើបបណ្តាលឱ្យមានបញ្ហាដល់ថ្នាក់នេះ កុំភ្លេចតាមដានទស្សនារឿង “រនាំងស្នេហ៍កាស៊ូទី” ដែលនឹងចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់នៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ MyTV។ តោះ ទៅទស្សនាឈុតខ្លីទាំងអស់គ្នា ថាតើរឿងភាគឥណ្ឌាមួយនេះគួរឱ្យចាប់អារម្មណ៍ដល់កម្រិតណា?

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com