Connect with us

បទចម្រៀងមួយបទដ៏ពីរោះដែលធ្លាប់ល្បីកាលពី ២០ឆ្នាំមុនត្រូវបានកម្មវិធី MyTV Play របស់ទូរទស្សន៍ MyTV នំាយកត្រឡប់មកវិញជាមួយទម្រង់មួយថ្មីប្លែក

កម្សាន្ត៖ នៅពេលនិយាយដល់បទចម្រៀងពីរោះៗពីអតីតកាល គេប្រាកដជានឹកដល់បទចម្រៀងមួយបទដែលកាលនោះពិតជាទទួលការគាំទ្រយ៉ាងច្រើនពីស្រទាប់ទស្សនិកជន ។ បទចម្រៀងដែលច្រៀងដោយអតីតតារាចម្រៀងសំនៀងផ្អែមលោក ម៉ូន ម៉ារ៉ានេះ មានចំណងជើងថា “ចង់ដឹងចិត្តអូន”។

តាមរយៈវីដេអូរបស់លោក លោកបានឱ្យដឹងថា បទចម្រៀងមួយបទនេះ មានអាយុកាលជាង ២០ឆ្នាំហើយ។ លោកពិតជាមានចិត្តសប្បាយរីករាយដែលឥឡូវនេះ កម្មវិធី MyTV Play របស់ទូរទស្សន៍ MyTV បានពំានំាបទចម្រៀងមួយបទនេះត្រឡប់មកវិញជាមួយនឹងបែបផែនមួយបែបថ្មី ពោលគឺ បែប Acoustic ដែលជាការច្រៀងអមជាមួយនឹងហ្គីតា ដើម្បីជាការរំលឹកដល់អនុស្សាវរីយ៍ចាស់ៗ ក៏ដូចជាផ្ដល់ការកម្សាន្តដល់ទស្សនិកជន។

ជាមួយធម្មជាតិស្រស់បំព្រង ខៀវខ្ចី ត្រជាក់ស្រស់ស្រាយ ស្របពេល លោកម៉ូន ម៉ារ៉ាកំពុងបកស្រាយបទចម្រៀង ទិដ្ឋភាពនេះពិតជាអាចនាំអារម្មណ៍ទស្សនិក លន្លង់លន្លោច អណ្ដែតអណ្ដូង ប្រកបដោយភាពស្ងប់សុខឥតគណនាជាមិនខាន។

ដូច្នេះ ប្រសិនបើទស្សនិកជនចង់ទទូលស្ដាប់ និងទទួលបានអារម្មណ៍ទាំងអស់នេះ សូមកុំភ្លេចតាមដានកម្មវិធី MyTV Play ជារៀងរាល់ថ្ងៃ នៅលើកញ្ចក់ស្ថានីយ៍ទូរទស្សន៍ MyTV និងលើបណ្តាញសង្គមហ្វេសប៊ុកផេក “MYTV Play” និង Channel Youtube: MYTV Play ដែលមានបង្ហោះជូននៅថ្ងៃសុក្រនេះផងដែរ៕

(ទស្សនាវីដេអូចម្រៀង)

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com