Connect with us

ឃើញមុខក្មេងអុីចឹងតិចច្រលំហៅបង ការពិតអ្នកច្នៃម៉ូតដ៏ល្បីរូបនេះអាយុ ៧១ ឆ្នាំហើយ

អាមេរិក៖ Vera Wang ត្រូវបានមហាជននាំគ្នាភ្ញាក់ផ្អើលនឹងរូបសម្រស់ដ៏ក្មេងជាងវ័យដែលជាក់ស្តែងគាត់មានអាយុ ៧១ ឆ្នាំដែលយើងអាចហៅលោកយាយទៅហើយ តែបែរជាហាក់មានអារម្មណ៍អៀនមាត់ដោយសារតែរូបសម្រស់ក្មេងជាងវ័យខ្លាំងពេក។

Vera គឺជាអ្នកច្នៃម៉ូតល្បីឈ្មោះ និងមានឥទ្ធិពលមួយរូបនៅសហរដ្ឋអាមេរិក។ មានឈាមជ័រជាជនជាតិចិន តែបានចាប់កំណើតនៅទឹកដីអាមេរិក និងដោយសារមានទេពកោសល្យខ្ពស់ក្នុងការច្នៃម៉ូតបែបនេះហើយទើប Vera ត្រូវបានក្រុមហ៊ុនដ៏ល្បី Vogue ជួលឱ្យធ្វើការភ្លាមៗក្រោយបញ្ចប់ការសិក្សា ដែលកាលណោះ Vera គឺជាបុគ្គលិកកែសម្រួលទស្សនាវដ្តីក្មេងជាងគេ។

រយៈពេល ១៧ ឆ្នាំក្រោយជ្រកក្រោមទ្រនំ Vogue លោកយាយក៏បានចាកចេញទៅក្រុមហ៊ុន Ralph Lauren ក្នុងឆ្នាំ ១៩៨៧ បានរយៈពេល ២ ឆ្នាំ និងបានសុំលាឈប់នៅអាយុ ៤០ឆ្នាំ ដើម្បីបង្កើតក្រុមហ៊ុនដោយខ្លួនឯង។ ស្នាដៃរបស់ Vera ធ្លាប់មានវត្តមានក្នុងកម្មវិធីដើរម៉ូតជាច្រើន ហើយក៏ធ្លាប់ជាប់ពានរង្វាន់ជាច្រើនផងដែរ។ ម៉្យាងទៀតភាពល្បីល្បាញរបស់ Vera បានធ្វើឱ្យមហាជនជាច្រើនបានកក់លោកយាយទុកសម្រាប់ច្នៃម៉ូតរ៉ូបអាពាហ៍ពិពាហ៍របស់ខ្លួនទៀតផង។

បន្ថែមពីនេះផងដែរ លោកយាយ Vera ថែមទាំងបានជាប់ឈ្មោះនៅក្នុង Forbes ជាស្ត្រីមួយរូបដែលអាចរកប្រាក់ចំណូលបានខ្ពស់បំផុតកាលពីឆ្នាំ ២០១៨ រហូតដល់ ៦៣០ លានដុល្លាឯណោះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺលោកយាយក៏បានច្នៃម៉ូតសម្រាប់រដូវស្លឹកឈើជ្រុះ និងរដូវក្តៅដើម្បីអបអរគម្រប់ខួប ៣០ ឆ្នាំនៃការបង្កើតម៉ាកយីហោផ្ទាល់ខ្លួនក្នុងឆ្នាំ ២០២០ នេះផងដែរ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com