Connect with us

គុណប្រយោជន៍សុខភាព ៣យ៉ាងពីអង្ករសម្រូបគ្រប់គ្នាគួរដឹង

បាយ ត្រូវបានមនុស្សជាតិយើងជ្រើសរើសជាអាហាររាប់ពាន់ឆ្នាំមកហើយ។ គ្នាយើងដឹងទេ នៅប្រទេសចិនគេរកឃើញថាមនុស្សបានប្រើឧបករណ៍កសិកម្ម តាំងពី៨០០០ឆ្នាំមុនមកម្ល៉េះ ហើយប្រភេទស្រូវខ្លះត្រូវគេរកឃើញថាមានតាំងពី២០០០ឆ្នាំមុននេះទៅទៀត។

គិតមកដល់សព្វថ្ងៃនេះ មានជាតិសាសន៍មិនតិចជាង១០០ទេ ដែលបានយកបាយជាអាហារគោល ហើយអ្វីដែលគេចាប់អារម្មណ៍នោះគឺផលប្រយោជន៍ដែលមាននៅក្នុងអង្ករសម្រួប ព្រោះថាអង្ករប្រភេទនេះមានការកែច្នៃតិច និងមានផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើន។ បើអ៊ីចឹងអង្ករសម្រូបមានប្រយោជន៍អ្វីខ្លះដល់សុខភាពអ្នកញ៉ាំ?

សម្បកខាងក្រៅរបស់អង្ករមានផ្ទុកទៅដោយវីតាមីន និងរ៉ែ ច្រើនប្រភេទ។ សម្បកខាងក្រៅនេះ នឹងបាត់បង់នៅពេលគេយកស្រូវចូលកែច្នៃក្នុងរោងម៉ាស៊ីនផលិតជាអង្ករស ខណៈអង្ករសម្រូបនៅមានសម្បកទាំងនេះ ដែលនាំឱ្យអង្ករសម្រូបមានផលល្អចំពោះសុខភាពជាងអង្ករស។

១.កាត់បន្ថយឱកាសកើតជំងឺទឹកនោមផ្អែម
អង្ករសម្រូបមានសន្ទស្សន៍កម្រិតជាតិស្ករទាប ដែលនេះមានន័យថាមិនធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមរបស់យើងឡើងពេលញ៉ាំ។ ការសិក្សាបង្ហាញថា យើងញ៉ាំបាយពីអង្ករសម្រូបបីពេលក្នុងមួយថ្ងៃ ជួយកាត់បន្ថយឱកាសកើតជំងឺទឹកនោមផ្អែមប្រភេទ២ បានដល់ទៅ៣២ភាគរយ។
ការសិក្សារកឃើញទៀតថា ការញ៉ាំបាយពីអង្ករស បានបង្កើតឱកាសកើតជំងឺទឹកនោមផ្អែម ដោយថាអ្នកញ៉ាំបាយពីអង្ករសច្រើនអាចមានឱកាសកើតជំងឺទឹកនោមផ្អែមប្រហែល១៧ភាគរយ ច្រើនជាងអ្នកមិនសូវញ៉ាំអង្ករប្រភេទនេះ។

២.ជួយសុខភាពបេះដូង

សារធាតុចិញ្ចឹមល្អៗនៅក្នុងអង្ករសម្រួបជួយរក្សាសុខភាពបេះដូងរបស់យើងឱ្យនៅល្អ។ អង្ករសម្រូបសម្បូរទៅដោយជាតិសរសៃ អាចជួយកាត់បន្ថយហានិភ័យស្លា ប់ដោយសារជំងឺបេះដូង។ អង្ករសម្រូបក៏មានផ្ទុកម៉ាញ៉េស្យូមខ្ពស់ ដែលអាចជួយយើងកាត់បន្ថយគ្រោះថ្នាក់ពីជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
ជារួម ការសិក្សាបង្ហាញថាការញ៉ាំអង្ករសម្រូប ឬគ្រាប់ធញ្ញជាតិផ្សេងៗទៀតអាចកាត់បន្ថយជំងឺបេះដូងបានដល់ទៅ២២ភាគរយ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់សរសៃឈាមខួរក្បាលប្រហែល១២ភាគរយ។

៣.ជួយរក្សាទម្ងន់បានល្អ

ការសិក្សាខ្លះបានលើកឡើងថា ការជ្រើសរើសយកអង្ករសម្រូបដាក់ក្នុងរបបអាហារជួយអ្នកលើសទម្ងន់ឱ្យស្រកគីឡូ និងជួយកាត់បន្ថយសន្ទស្សន៍ទម្ងន់រាងកាយ(BMI) ទៀតផង។ ដូចយើងដឹងហើយថា អង្ករសម្រូប មានជាតិសរសៃច្រើនជាងអង្ករស ហើយអាហារដែលមានជាតិសរសៃខ្ពស់ ធ្វើឱ្យយើងឆ្អែតបានយូរ នាំឱ្យយើងមិនសូវញាំអ្វីបន្ថែមបរិមាណកាឡូរីចូលក្នុងខ្លួន។ ដូចនេះហើយ បើយើងប្ដូរពីញ៉ាំបាយពីអង្ករស មកជាអង្ករសម្រូប នោះយើងនឹងអាចញ៉ាំអាហារតិច ដោយមិនមានអារម្មណ៍ឃ្លានខ្លាំងផង៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com