Connect with us

បុរសជនជាតិខ្មែរម្នាក់ ធ្វើតេស្តជាលើកដទី៤ ទើបរកឃើញ វិជ្ជមានកូវីដ១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានជូនដំណឹងថា មានករណីនាំចូលកូវីដ១៩ ចំនួន ១នាក់ និងមិនមានអ្នកជាសះស្បើយទេ។

ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី គឺជាបុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ បុរសនេះ បានធ្វើតេស្តជាលើកទី៤ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក ទើបរកឃើញវិជ្ជមានកូវីដ១៩។ បច្ចុប្បន្ន បុរសនេះត្រូវបានឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សរុបតួលេខអ្នកមានជំងឺកូវីដ១៩ នៅកម្ពុជាមាន ៣០៦ នាក់ (ស្ត្រី៦២ នាក់ និងបុរស ២៤៤ នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ២៩៥ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ០៨នាក់ ជាបុរស ៧នាក់ និងស្ត្រី ១ នាក់ ហើយសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ ចំនួន ៣នាក់ ជាបុរស ២នាក់ និងស្ត្រី ១នាក់៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com