Connect with us

វ៉ាក់សាំងការពារកូវី១៩ដែលមានប្រសិទ្ធភាព ៩៥% មានតម្លៃ២៥-៣៧ដុល្លារក្នុង១ដូស

អាមេរិក៖ វ៉ាក់សាំងបង្ការកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិក Moderna (ម៉ូឌើណា) មានតម្លៃ ២៥ ទៅ ៣៧ដុល្លារក្នុងមួយដូស អាស្រ័យលើចំនួននៃការបញ្ជាទិញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Stephane Bancel នាយកប្រតិបត្តិក្រុមហ៊ុន Moderna បានបង្ហើបថា គណៈកម្មការអឺរ៉ុប បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ប៉ុន្តែមិនទាន់មានការចុះកិច្ចព្រមព្រៀងណាមួយនោះទេ ដោយសារមិនទាន់ចរចាត្រូវគ្នាលើតម្លៃ។

គណៈកម្មការអឺរ៉ុប ចង់បានតម្លៃទាបជាង ២៥ដុល្លារ ក្នុង១ដូស។ យ៉ាងណា លោកនាយកប្រតិបត្តិ បានអះអាងថា កិច្ចព្រមព្រៀងមួយរវាង Moderna និងគណៈកម្មការអឺរ៉ុប នឹងចេញជាផ្លែផ្កា ក្នុងពេលដ៏ខ្លីខាងមុខ។

ក្រុមហ៊ុន Moderna បានអះអាងថា វ៉ាក់សាំងបង្ការកូវីដ១៩របស់ខ្លួន មានប្រសិទ្ធភាព ៩៤,៥% ក្នុងការការពារពីវីរុសកូវីដ១៩ ចំពោះអ្នកចាក់វ៉ាក់សាំង ដែលបានសិក្សានៅក្នុងដំណាក់កាលធ្វើតេស្តចុងក្រោយ នាពេលថ្មីៗនេះ៕

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com