មេចុងភៅណារ៉ា បង្ហាញសម្ភារផ្ទះបាយរបស់ Panasonic ២មុខ ជួយឱ្យការចម្អិនម្ហូបកាន់តែឈ្ងុយឆ្ងាញ់
ភ្នំពេញ៖ មេចុងភៅ ណារ៉ា នៃក្នុងកម្មវិធី Master Chef Khmer បានណែនាំនូវសម្ភារផ្ទះបាយរបស់ចំនួន ២មុខ ដើម្បីជួយឱ្យមុខម្ហូប “មាន់ញាត់គ្រឿងទឹកជ្រលក់ការី” ដែលគាត់ចម្អិនកាន់តែមានឱជារសឈ្ងុយឆ្ងាញ់។
សម្ភារផ្ទះបាយរបស់ Panasonic ទាំង២ រួមមាន ម៉ាស៊ីន Microwave Model NN-GF574 និងម៉ាស៊ីនក្រឡុក Model MX-EX1561 ។
ម៉ាស៊ីន Microwave Model NN-GF574 មានបច្ចេកវិទ្យាជាច្រើន ដូចជា៖
បច្ចេកវិទ្យា Inverter មិនធ្វើឱ្យបាត់បង់រសជាតិដើមរបស់អាហារ រក្សាបានសារធាតុចិញ្ចឹមខ្ពស់។ មានប្រព័ន្ធត្រួតពិនិត្យថាមពលកម្ដៅយ៉ាងត្រឹមត្រូវ ជួយសន្សំសំចៃពេលវេលាចម្អិនអាហារ និងសន្សំសំចៃថាមពល។ មាន Auto Menu រហូតដល់ ២២មុខ ងាយស្រួលក្នុងការប្រើប្រាស់ និងចម្អិន។ វាមានផ្ទៃដាក់អាហារធំទូលាយជាងមុនច្រើនជាង ៣០% មិនចាំបាច់ប្រើថាសបង្វិល ផ្ដល់ភាពងាយស្រួលក្នុងការចម្អិន និងសម្អាត។ មុខងារ Combination អាចអាំងភ្លៅមាន់បានស្រួយល្អ និងធ្វើឱ្យសាច់មាន់ខាងក្នុងមានរសជាតិឈ្ងុយឆ្ងាញ់។
ម៉ាស៊ីនក្រឡុក Model MX-EX1561 ៖ វាមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានអនាម័យ។ កែវក្រឡុកងាយស្រួលកាន់ និងលាងសម្អាត ហើយអាចទប់ក្លិន និងស្នាមប្រឡាក់បានយ៉ាងល្អ។ វាមានមុខកាំបិតមុត អាចក្រឡុកបានយ៉ាងសព្វល្អ។ មានល្បឿនក្រឡុកចំនួន ៣ សម្រាប់បរិមាណ និងប្រភេទអាហារខុសៗគ្នា។ មានសុវត្ថិភាព ប្រើប្រាស់បានយូរ រូបរាងសាមញ្ញតែទាន់សម័យ។ ដំបូងប្រើមុខងារអក្សរ P ដើម្បីកិនបំបែកគ្រឿងសិន បន្ទាប់មកប្រើមុខងារលេខ២ជាការស្រេច៕
(ទស្សនាវីដេអូ)
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍