Connect with us

តោះទៅលេងកម្សាន្ត នៅរម្មណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដា នៅខេត្តកំពត

កំពត​ ÷ រម្មណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដា​ ដែលពីដើមឡើយជាតំបន់ជ្រលងភំ្ន ត្រូវបានចាប់ផ្ដើមមធ្វើការអភិវឌ្ឍន៍ជាជំហានៗ​ ព្រមទាំងបើកឲ្យភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិចូលមកកំសាន្ត​ ផងដែរ។

ឯកឧត្តម​ ទេសរដ្ឋមន្រ្ដី ញឹម វណ្ណដា បានមានប្រសាសន៍ឲ្យដឹងថា​ គិតមកដល់បច្ចុប្បន្ន រម្មណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដា បានចំណាយដើមទុនជាច្រើន ក្នុងការរៀបចំកែលំអរ គៀរពង្រាបដីតាមជំរាលភ្នំ ដើម្បីសំរួលការធ្វើដំណើរ​ ដែលមានប្រវែងផ្លូវចម្ងាយជាង៣គីឡូម៉ែត្រ ព្រមជាមួយការរៀបចំដាក់ប្រព័ន្ធ រំដោះទឹក និងសាងសង់ស្ពាន។ ក្រៅពីនោះ​ ក៏មានការរៀបចំកន្លែងលំហែកំសាន្ដ ដែលរួមមាន ទឹកធ្លាក់តាដារូងចាន់ ទឹកធ្លាក់តាដាសច្ចាំង អាងទំនប់បង្ហៀទឹក សំរាប់ងូត តាមថ្នាក់និមួយៗ ដែលទឹកហូរធ្លាក់ពីជ្រលងភ្នំធម្មជាតិ ទៅតាមតម្រូវការ មនុស្សចាស់ យុវវ័យ​ និងកុមារតូចៗ ។

ពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍន៍ រម្មណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដានេះដែរ ពិសេសអាស្រ័យដោយមានការ​ កើនឡើងជាលំដាប់នូវចំនួនភ្ញៀវទេសចរណ៍ជាតិ​ និងអន្ដរជាតិ ឯកឧត្តម​ ទេសរដ្ឋមន្រ្ដី ញឹម វណ្ណដា ក៍បានបញ្ជាក់ដែរថា នឹងបន្ដធ្វើការអភិវឌ្ឍន៍បន្ថែមទៀត សំរាប់បំពេញនូវសេចក្ដីត្រូវការរបស់ភ្ញៀវជាតិ​ និងអន្តរជាតិមកកំសាន្តនៅតំបន់ទេសចរណ៏ដ៏ស្រស់ត្រកាលមួយនេះ​៕ 

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម