តោះនៅចាំអីទៀត! ទាយត្រូវបានបទចម្រៀងពីកញ្ញា បាន មុន្នីល័ក្ខ តើគាត់មានគីឡូប៉ុន្មាន?
កម្សាន្ត៖ ប្រិយមិត្តនឹងបានស្តាប់បទចម្រៀងដោយផ្ទាល់ពីតារាចម្រៀងស្រស់សោភា តូចច្រឡឹង កញ្ញា បាន មុន្នីល័ក្ខ គ្រាន់តែទាយសាកល្បងលេងៗ បើទាយត្រូវកញ្ញានឹងច្រៀងឱ្យស្តាប់ម្នាក់១បទ នៅល្ងាចនេះ គ្រាន់តែប្រិយមិត្ត ឬក៏ហ្វេនរបស់កញ្ញា ទាយពីគីឡូរបស់គាត់ត្រូវ ថាតើកញ្ញា បាន មុន្នីល័ក្ខ មានគីឡូប៉ុន្មាន ប្រិយមិត្តនឹងបានស្តាប់នូវបទចម្រៀងដែលខ្លួនពេញចិត្ត។
យោងតាមការបង្ហោះសាររបស់កញ្ញា បាន មុន្នីល័ក្ខ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញាផ្ទាល់តែម្តង គាត់បង្ហើបថា គាត់ពិតជានឹកដល់ហ្វេន និងប្រិយមិត្តរបស់គាត់ណាស់ ទើបគាត់សម្រេចឱ្យអ្នកទាំងអស់គ្នា សាកទាយពីគីឡូរបស់គាត់ ហើយបានស្តាប់បទចម្រៀងដែលច្រៀងដោយគាត់ផ្ទាល់ថែមទៀត បើទាយត្រូវ។
កុំបង្អង់យូរប្រិយមិត្ត ឬហ្វេនរបស់គាត់ បើចង់ស្តាប់នៅទឹកដមសំឡេងរបស់គាត់ សាកទាយលេងៗ បើត្រូវមែននោះកញ្ញា បាន មុន្នីល័ក្ខ ត្រៀមខ្លួនរួចជាស្រេច នឹងច្រៀងឱ្យស្តាប់នៅល្ងាចនេះ ពេញចិត្តបទមួយណា សរសេរទុកឱ្យហើយ ចាប់ផ្តើម Comment នៅលើហ្វេសប៊ុកគាត់ដោយផ្ទាល់តែម្តង។ ជាចុងក្រោយកញ្ញា បាន មុន្នីល័ក្ខ ក៏សូមអរគុណដល់ហ្វេន និងប្រិយមតិ្តទាំងអស់គ្នា ដែលបានស្រឡាញ់ គាំទ្រដល់កញ្ញា រាល់កំហុសខុសឆ្គង សូមមេត្តាអភ័យទោសដល់រូបគាត់ផងដែរ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍