Connect with us

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងស្ថាបនារួចរាល់តាមការគ្រោងទុក

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបញ្ចប់ជាស្ថាពរតាមការគ្រោងទុក ទោះបីជាមានការរំខានដោយវិបត្តិជំងឺរាតត្បាតកូវីដ១៩ក៏ដោយ។

លោក វ៉ាស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់កាលពីសប្ដាហ៍មុនថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាគម្រោងទី១នៅកម្ពុជា សម្រេចបាន ២៧% ហើយដំណើរការនៃការស្ថាបនា បានរងការប៉ះពាល់ខ្លះៗ ធ្វើឱ្យយឺតយ៉ាវបន្តិចបន្តួច។

អ្នកនាំពាក្យបន្តថា បុគ្គលិកចិន មិនទាន់វិលត្រឡប់ពីប្រទេសចិនវិញទេ ហើយការបញ្ជូនសម្ភារសំណង់សម្រាប់ការស្ថាបនាផ្លូវល្បឿនលឿននេះ មានការពន្យារពេល ដោយសារកូវីដ១៩។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនសាងសង់ បានប្ដេជ្ញាចិត្តនៅក្នុងការស្ថាបនាឱ្យរួចរាល់តាមការគ្រោងទុក។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អភិវឌ្ឍដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែលគ្រោងបើកឱ្យប្រើប្រាស់នៅខែមីនា ឆ្នាំ២០២៣។ ផ្លូវល្បឿនលឿន បែងចែកជា ៤គន្លង ប្រវែងសរុប ១៩០គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត-ក្រុងចំនួន ៥៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម