Connect with us

កញ្ញា គង់ វង្សយ៉ាទី ពិធីការិនី CTN សុភាពទាំងលើឆាកទាំងក្រៅឆាក ធ្វើឱ្យទស្សនិកជនស្ងើចសរសើរតៗគ្នា

ភ្នំពេញ៖ ថ្មីៗនេះមហានជនជាច្រើន ក៏ដូចជាទស្សនិកជន បាននាំគ្នាសរសើរពិធីការិនី ក្នុងវិធី “រាត្រីកម្សាន្ត” របស់ស្ថានីយទូរទស្សន៍ CTN គឺកញ្ញា គង់ វង្សយ៉ាទី។ គាត់ពិតជានារីម្នាក់ដែលចូលចិត្តភាពបែបសាមញ្ញ ទៅណាមកណាគាត់មិនដែលប្រើប្រាស់គ្រឿងឆើតឆាយអ្វីនោះឡើយ ពិសេសសម្លៀកបំពាក់របស់គាត់ គឺបែបរមទម។ នេះជាអ្វីដែលធ្វើឱ្យមហាជន នាំគ្នាបញ្ចេញមតិសរសើរដល់កញ្ញាគ្រប់ៗគ្នា។

សព្វថ្ងៃនេះ កញ្ញា គង់ វង្សយ៉ាទី ក៏មានភាពមមាញឹកទាំងសិល្បៈ ទាំងមុខរបររកស៊ីរបស់កញ្ញា ក្រៅពីធ្វើជាពិធីការិនី។ កញ្ញាក៏ជាម្ចាស់ហាងកាហ្វេមួយកន្លែង នៅក្នុងក្រុងភ្នំពេញផងដែរ។ ពិធីការិនីម្នាក់នេះ តែងតែបញ្ចេញស្នាមញញឹមរបស់ខ្លួនដើម្បី ទាញយកភាពរីករាយ ក៏ដូចជាហុងស៊ុយសម្រាប់រូបគាត់ ការធ្វើបែបនេះទើបធ្វើឱ្យសម្រស់របស់គាត់នៅមានភាពស្រស់ស្អាតជានិច្ច។

កញ្ញា គង់ វង្សយ៉ាទី បានបង្ហើបសាររបស់ខ្លួននាពេលថ្មីៗនេះ បន្ទាប់ពីវិបត្តិជំងឺកូវិដ-១៩ ចេះតែរីករាលដាលជុំវិញពិភព ដោយសារការប្រឹងប្រែរបស់រដ្ឋាភិបាលកម្ពុជា គឺយើងទប់ស្កាត់បានយ៉ាងល្អ ហើយក៏កញ្ញាសម្រេចចិត្តចេញដើរកម្សាន្តខាងក្រៅដើម្បីភាពស្រស់ស្រាយ។ ជាចុងក្រោយកញ្ញាក៏បានផ្ញើពាក្យខ្លះៗជូនដល់បងប្អូន សូមបន្តរក្សាសុខភាព និងអនាម័យឱ្យបានខ្ជាប់ខ្ជួន ជៀសវាងឆ្លងជំងឺផ្សេងៗ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម