Connect with us

មនុស្ស២ម៉ឺននាក់ គ្រោងនឹងចូលរួមក្នុងពិធីរំលឹកខួបលើកទី៤០ឆ្នាំនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិ កម្ពុជា នាវិមាន ២ធ្នូ ក្នុងស្រុកស្នួល

ក្រចេះ ៖ អាជ្ញាធរខេត្តក្រចេះ កំពុងជំរុញការងាររៀបចំហេដ្ឋារចនាសម្ព័ននានា ដែលបម្រើដល់ ការប្រារព្ធពិធីរំលឹកខួបលើកទី៤០ឆ្នាំ( ២ ធ្នូ ១៩៧៨- ២ ធ្នូ ២០១៨) ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នាថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៨ ។
ខួបលើកទី៤០ឆ្នាំនេះ នឹងត្រូវប្រារព្ធរៀបចំឡើងនាបរិវេណវិមាន ២ធ្នូ ក្នុងស្រុកស្នួល ខេត្តក្រចេះ ជាទីកំណើតរបស់រណសិរ្ស និងដោយរំពឹងថា នឹងមានអ្នកចូលរួមក្នុងពិធីប្រមាណ ២ម៉ឺននាក់ ។


កាលពីចុងសប្តាហ៍មុននេះ សម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចុះទៅកាន់វិមាន២ធ្នូ ក្នុងស្រុកស្នួល ដើម្បីពិនិត្យមើល លើការត្រៀមនានាសម្រាប់ពិធីបុណ្យរំលឹកខួបអនុស្សាវរីយ៍ខួបលើកទី៤០ ។
ក្នុងឪកាសនោះ សម្ដេចចៅហ្វាវាំង គង់ សំអុល បានបញ្ជាក់ពីបច្ចុប្បន្នភាពការងារ និងសំណូមពរ ដល់ដល់ភាគីពាក់ព័ន្ធ ចំនួន ៤ ចំណុច ដើម្បីត្រៀមរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ រួមមាន ៖

  1. រដ្ឋបាលខេត្ត ត្រូវពង្រឹងរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ សុវត្ថិភាពអ្នកចូលរួមទាំងថ្ងៃទី០១ និង ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ដែលជាថ្ងៃប្រារព្ធពិធី
  2. ក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវជួយជួសជុលផ្លូវដីនៅជុំវិញវិមាន២ធ្នូ ដែលរងការខូចខាតដោយសារទឹកជំនន់ហូរច្រោះឱ្យបាន មុខពេលប្រារព្ធពិធី ។
  3. បានចាត់ឱ្យអ្នកឯកសារពិនិត្យផ្ទាំងគំនូរនៅលើស្តូប ដែលប្រែពណ៌ខ្មៅ បាត់សោភណ្ឌភាពនិងរៀបចំទីតាំងដាំផ្កាលម្អវិមាន
  4. រៀបចំគំរូប្លង់កម្មវិធី ដែលមានផែននៃការរៀបចំកៅអីដែលមានប្រជាពលរដ្ឋគ្រោងនឹងចូលរួមប្រមាណ២ម៉ឺននាក់, រៀបចំទង់ជាតិ,ទង់ជ្វាលា,ទង់រណសិរ្ស,ទង់សាសនា និងរៀបចំឱ្យមានបន្ទប់ទឹកចល័ត

គួរំលឹកថា ខួបអនុស្សាវរីយ៍នៃការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា តែងតែត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំ២០១៨ ជាខួបលើកទី៤០ឆ្នាំ នឹងមានការរៀបចំពិធីធំ រួមនឹងមានព្រឹត្តិការណ៍ពាក់ព័ន្ធជាច្រើនផ្សេងទៀត ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម