“ប្រហុកអាំង” ឃើញហើយស្រក់ទឹកមាត់តែម្តង មុខម្ហូបដ៏ពេញនិយមតាមបណ្តារមណីយដ្ឋាននានា
ម្ហូប៖ ប្រហុក ត្រូវបានយកទៅធ្វើម្ហូបនានាទៅតាមចំណូលចិត្តរៀងខ្លួនដោយអ្នកខ្លះយកទៅបង់ក្នុងសម្ល និងខ្លះទៀតក៏បានបរិភោគឆៅដោយមានផ្ទាប់ជាមួយអន្លក់ បង្កើតបានជាមុខម្ហូបដ៏ពេញនិយមបំផុតសម្រាប់ប្រជាជនកម្ពុជាយើង។ ជឿថា នៅតាមតំបន់រមណីយដ្ឋាននានា គឺមានការពេញនិយមខ្លាំងជាមួយនឹងមុខម្ហូបដែលយើងហៅថា “ប្រហុកអាំង” ដែលវាមានរសជាតិឈ្ងុយឆ្ងាញ់ផ្សំជាមួយគ្រឿងមួយចំនួន និងក្រសាំងដើម្បីបន្ថែមជាតិជូរតិចៗធ្វើឱ្យប្រហុកអាំងមួយមុខនេះកាន់តែមានរសជាតិទ្វេដង។
ប្រហុកអាំង ដែលមានគ្រឿងផ្សំដូចជា ប្រហុកឆៅ សាច់ជ្រូក ៣ ជាន់ ក្រសាំង ខ្ទឹមស ខ្ទឹមក្រហម ម្ទេស គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ជីគ្រប់មុខ ស្លឹកខ្ទឹម ស្ករស ម្សៅស៊ុប ក្រូចឆ្មារ សុទ្ធសឹងតែជាគ្រឿងផ្សំដែលធ្វើឱ្យម្ហូបខ្មែរមួយនេះមានជាតិខ្លាំងណាស់ និងក្លិនឈ្ងុយរកថាមិនត្រូវ។ ហើយមុខម្ហូបប្រភេទនេះដែរ ក៏ត្រូវការអន្លក់ត្រជាក់ៗដូចជា ត្រប់ ត្រសក់ ពពាយ សណ្តែកកួរ ការ៉ុត ស្ពៃក្តោប ជាដើម និងអាចបន្ថែមម្ទេសហិលៗទៅតាមចំណូលចិត្ត ធានាថារសជាតិកាន់តែឆ្ងាញ់ជាប់មាត់មិនខានឡើយ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍