ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ថាព័ត៌មានផ្លាស់ទៅលេងនៅក្លិបសង្ហិបុរីជាពាក្សចចាមអារ៉ាម
ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ចេញមកបកស្រាយថាមានព័ត៌មានមួយចំនួន ដែលបានចេញផ្សាយថារូបគេកំពុងមានទំនាក់ទំនងផ្លាស់ទៅលេងនៅ Home United របស់សង្ហិបុរី ជាពាក្សចចាមអារ៉ាម តែប៉ុណ្ណោះ ។
អតីតកីឡាកររបស់ក្លិប Pahang FA បានបញ្ជាក់លើ Page ផ្លូវការរបស់គេថា៖ ខ្ញុំសង្កេតឃើញមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញអនាគតរបស់ខ្ញុំ។ ថ្ងៃនេះខ្ញុំចង់បញ្ជាក់ថាខ្ញុំកំពុងស្ថិតនៅរាជធានីភ្នំពេញ និងមិនមានការទៅហាត់ ឬទៅធ្វើតេស្តនៅក្លឹបណាទេ ហើយក៏មិនទាន់អូខេជាមួយក្លឹបណានោះដែរ។ សូមបងប្អូនកុំយល់ច្រឡំ។
ខ្ញុំអាចបង្ហើបបានយ៉ាងខ្លីថា ខ្ញុំកំពុងចរចាជាមួយក្លឹបបរទេសពិតមែន ប៉ុន្តែមិនមែនក្លឹបដែលបងប្អូន និង ព័ត៌មានមួយចំនួនលើកឡើងនោះឡើយ។ ខ្ញុំនឹងប្រកាស ជាផ្លូវការលើទំព័រហ្វេសប៊ុក របស់ខ្ញុំនេះ នៅពេលណាការចរចាឈានដល់ការព្រមព្រៀង១០០%។ សូមអរគុណចំពោះការស្រលាញ់ និងការយកចិត្តទុកដាក់របស់បងប្អូនទាំងអស់គ្នា មកលើរូបខ្ញុំ។ សូមប្រកបដោយសំណាងល្អ និងជោគជ័យទាំងអស់គ្នា។»
សូមបញ្ជាក់ា ក្រោយចែកផ្លូវជាមួយក្លិប Pahang FA របស់ម៉ាឡេស៊ី ចាន់ វឌ្ឍនាកា មិនទាន់ចូលរួមជាមួយក្លិបណាមួយឡើយ ខណៈកាលពីពេលថ្មីនេះ Page ផ្លូវការរបស់ Home United បានបង្ហោះនៅលើ Instagram ថា ចាន់ វឌ្ឍនាកា និងកីឡាកររបស់អូស្ត្រាលី Isaka Cernak នឹងអាចមានម្នាក់បានលេងនៅក្លឹបរបស់ខ្លួន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍