Connect with us

ទីក្រុងប៉ោយប៉ែត កំពុងក្លាយជាតំបន់ដ៏ទាក់ទាញ សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យដីធ្លី និង ផ្ទះសំបែង ស្របពេលព្រលានយន្តហោះថ្មីមួយនឹងសាងសង់នៅទីនោះ

បន្ទាយមានជ័យ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសំណង់ និងអចលនទ្រព្យនៅប្រទេសកម្ពុជា កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលរួមមានសំណង់អគារណិជ្ជកម្មខ្ពស់ៗ អគារស្នាក់នៅរួម និង គម្រោងអភិវឌ្ឍន៍លំនៅឋាន បានរីកដុះដាលដូចផ្សិត នៅពាសពេញផ្ទៃប្រទេស ជាពិសេស រាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តមួយចំនួន ដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំង។
ក្នុងនោះ ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏កំពុងក្លាយជាតំបន់ដ៏ទាក់ទាញមួយរបស់អ្នកវិនិយោគធ្វើការអភិវឌ្ឍគម្រោងលំនៅឋាន និង សំណង់អគារ ខណៈខេត្តជាប់ព្រំដែនថៃ មួយនេះត្រូវបានគេចាត់ទុកថា មានសក្តានុពលខ្លាំងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយសារមានច្រកទ្វារអន្តរជាតិដ៏សំខាន់សម្រាប់ដឹកជញ្ជូនទំនិញ និង ទេសចរណ៍រវាងកម្ពុជា និងថៃ។


ជាងនេះទៅទៀត អ្វីដែលធ្វើអោយមានការចាប់អារម្មណ៍សម្រាប់ទីក្រុងនេះ នោះគឺ រាជរដ្ឋាភិ បាលកម្ពុជា ទើបបានចេញគោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុន PoyPet Airport Investment ដែលជាក្រុមហ៊ុនវិនិយោគសាងសង់ព្រលានយន្តហោះ រួចរាល់ហើយដែលគម្រោងព្រលានយន្តហោះនេះ នឹងសាងសង់ឡើង លើផ្ទៃដីប្រមាណជាង១០០ហិចតា នៅក្រុងប៉ោយប៉ែត ។ ចំពោះទំហំទឹកប្រាក់វិញ អាចចំណាយទឹកប្រាក់ ចំនួនចន្លោះពី៤០ ទៅ៥០លានដុល្លារអាមេរិក នេះបើតាម លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ។
ទាក់ទិននឹងការវិនិយោគលើវិស័យអចលនៈទ្រព្យ បើតាម លោក ភោគ ពុត្ថា ប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន ស្តារហ្គោល ដែលកំពុងបោះទុនវិនិយោគនៅទីក្រុងប៉ោយប៉ែត បានអោយដឹងថា គម្រោងសាងសង់ផ្ទះល្វែង និងវីឡា ស្តារហ្គោល របស់ក្រុមហ៊ុនលោក បានលក់អស់ប្រមាណ ២០ភាគរយហើយ ក្នុងរយៈពេលតែជាង ១ខែប៉ុណ្ណោះ ។ លោករំពឹងថា គម្រោងនេះ នឹងអាចលក់អស់ ក្នុងរយៈពេលមុនគម្រោងត្រូវបានបញ្ចប់ ។
បើយើងក្រឡេកមើលពីតម្លៃនៃគម្រោងលំនៅដ្ឋាននេះ ក៏មិនថោកនោះដែរ ពោលគឺ លំនៅឋានរបស់ស្តារហ្គោល មានតម្លៃចាប់ពី ១៨ម៉ឺនដុល្លារ រហូតដល់ជាង ២៣ម៉ឺនដុល្លារអាមេរិក ក្នុងមួយខ្នងផ្ទះឯណោះ ដែលអាចបញ្ជាក់ថា អ្នកនៅទីក្រុងប៉ោយប៉ែត មានជីវភាពធូរធាជាងមុន ដែល អាចមានលទ្ធភាពទិញលំនៅដ្ឋានបាន ។


ក្រៅពីក្រុមហ៊ុន ស្តារហ្គោល ដែលបានកំពុងអភិវឌ្ឍន៍សំណង់ផ្ទះល្វែង និងវីឡា ដែលមានទីតាំងស្ថិតនៅទីក្រុងប៉ោយប៉ែត នេះ ក៏នៅមានក្រុមហ៊ុន និង អ្នករកស៊ីអចលនៈទ្រព្យជាច្រើនផ្សេងទៀត បានចាប់ផ្តើមគម្រោងលំនៅដ្ឋាន និង ការពុះដីឡូតិ៍ លក់ ក្នុងទីក្រុងនេះដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម