Connect with us

រដ្ឋាភិបាលអូស្រ្តាលី នឹងផ្តល់ថវិកាប្រមាណ ១៥លានដុល្លា ដើម្បីជួយដល់វិស័យពីការភាព នៅកម្ពុជា ខណៈដែលចំនួនជនពិការ អាចមានការកើនឡើង

ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ត្រាលី គ្រោងចំណាយថវិកាប្រមាណ ១៥លានដុល្លា រយៈពេល៣ឆ្នាំ និងអាច២៥លានដុល្លាអាមេរិច សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីជួយវិស័យពិការភាពនិងការងារស្ត្រីនៅកម្ពុជា នេះ បើយោងតាមការអោយដឹងពី ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា ។
ឯកឧត្តម ឯម ច័ន្ទមករា សង្ឃឹមផងដែរថា ជនមានពិការភាព និង ក្រុមគោលដៅ នៃកិច្ចការស្ត្រីកម្ពុជា នឹងទទួលបានផលប្រយោជន៍ពីគម្រោងនេះ ជៀសវាងការចំណាយថវិកា ដែលមិនចំទិសដៅ ពីការផ្តល់ជំនួយ ។


បើតាម ឯកឧត្តម ឯម ច័ន្ទមករា ថវិកាទាំង១៥លានដុល្លាអាមេរិកនេះ នឹងមិនមែនយកមកឧបត្ថម្ភផ្ទាល់ដល់រដ្ឋាភិបាលកម្ពុជា ឬ ជនពិការ និងស្ត្រីនៅកម្ពុជាទាំងអស់នោះទេ ពោលគឺនឹងត្រូវចំណាយថ្លៃរដ្ឋបាល ចំពោះអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលជាប្រតិបត្តិករទទួលជំនួយពីស្ថានទូតអូស្ត្រាលី ដើម្បីអនុវត្តគម្រោងនេះ រួមនឹងថ្លៃអ្នកបច្ចេកទេស ទីប្រឹក្សា.ដែលមិនមែនជាជនជាតិខ្មែរ ផងដែរ ។


ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្នុងនាមជាអ្នកទទួលបន្ទុកលើវិស័យពិការភាព ឯកឧត្តម ស្វាគមន៍ចំពោះការជួយលើវិស័យពិការភាពនៅកម្ពុជានេះ ផងដែរ ។
បើតាមតួរលេខ បានអោយដឹងថា ចំនួនជនពិការនៅកម្ពុជា មាន ៥២៤០០០នាក់ ស្មើ ៤ភាគរយ នៃចំនួនប្រជាជនសរុប គិតត្រឹមឆ្នាំ២០១៤ ។ ប៉ុន្តែដោយសារតែការកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍ រួមនឹងអាត្រានៃអ្នកជម្ងឺលើសឈាម ចំនួនជនពិការ អាចមានចំនួនច្រើនជាងនេះ បើគិតមកទល់ឆ្នាំ២០១៨ ខណៈការចុះធ្វើជំរឿន នឹងត្រូវធ្វរៀងរាល់ ៥ ទៅ ១០ឆ្នាំម្តង ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម