តោះមកមើលឯកសារចំនួន ៨ ដែលកម្ពុជា និង តួកគី បានចុះហត្ថលេខា អំឡុងដំណើរទស្សនៈកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសតួកគី
តួកគី ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក រ៉េជីប ថាយ៉ីប អ៊ែដ៏វ៉ាន ប្រធានាធិបតី នៃសាធារណរដ្ឋតួកគី បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារ និង កិច្ចព្រមព្រៀងអនុស្សារណៈសំខាន់ៗ ចំនួន៨ រួមមាន៖
- អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និង សង្គ្រោះជនពិការដោយសារមីន និងមជ្ឈមណ្ឌលជាតិសកម្មភាពមីនតួកគី ភាគីកម្ពុជាចុះហត្ថលេខារវាង ឯក ឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ម៉ូសសិន ដេរ៉េ (Muhsin Dere) អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ
- អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកបណ្ឌិត បេ គារ ប៉ាកដេមីរលី (Bekir Pakdemirli) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់
- កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យទឹក ចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកបណ្ឌិត បេគារ ប៉ាកដេមីរលី (Bekir Pakdemirli) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់
- កិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារទៅវិញទៅមក នៃវិនិយោគ ចុះហត្ថលេខារវាងឯកឧត្តម សុខ ចិន្តា សោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ម៉ូស្តាហ្វា វ៉ារ៉ាក (Mustafa Varark) រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និង បច្ចេកវិទ្យា
- កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា ចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ម៉េតម៉េត ម៉ូហារ៉ែម (Mehmet Muharrem) រដ្ឋមន្រ្តីយុវជន និងកីឡា
- កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទេសចរណ៍ ចុះហត្ថលេខារវាង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេស
- កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេស
- កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេស ៕
- អត្ថបទទាក់ទង :
- Featured

Loading...
- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍