Connect with us

ឃើញហើយស្រក់ទឹកមាត់ បាញ់ត្រងអាំង របស់ញ៉ាំសាមញ្ញៗសម្រាប់អ្នកដែលចូលចិត្តអាហារតាមផ្លូវ

ម្ហូប៖ អ្នកដែលរស់នៅម្តុំបាក់ទូកប្រាកដជាបានស្គាល់ បាញ់ត្រាងអាំង ជាក់ជាមិនខាន។ បាញ់ត្រាងអាំង ដែលមានឱជារសឈ្ងុយឆ្ងាញ់រកថាមិនត្រូវមួយនេះ បានទាក់ទាញអតិថិជនមិនថាជិត មិនថាឆ្ងាយឱ្យទៅភ្លក់របស់ញ៉ាំដ៏ប្លែកមាត់ និងងាយស្រួលរកជាក់ជាមិនខាន។ សម្រាប់របស់មួយចំនួនដែលបានលាយចូលមានដូចជា ពោត ស៊ុតមាន់ ប្រហិត បង្គារក្រៀម ជាពិសេសខ្ទឹមលីងដែលបានបន្ថែមក្លិនឱ្យកាន់តែឈ្ងុយទ្វេដង និងបន្ថែមទឹកម្ទេសពីលើបន្តិចទៀត បានទាក់ទាញអតិថិជនមិនតិចនាក់ឡើយក្នុងមួយថ្ងៃៗ។

យ៉ាងណាមិញ របស់ញ៉ាំមួយមុខនេះ ភាគច្រើនទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យឱ្យទៅចោមរោមទិញមិនដាច់ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកដែលបានកុម្ម៉ង់ឱ្យដឹកដល់ផ្ទះហូរហែទៀតផង ដោយសារតែរសជាតិ បានញ៉ាំហើយចង់ញ៉ាំទៀតនេះហើយ ទើបធ្វើឱ្យរបស់ញ៉ាំដ៏សាមញ្ញមួយនេះ ទទួលបានការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម