ត្រៀមដាក់ពាក្យ! ការងារប្រមាណ ២ម៉ឺនកន្លែង រង់ចាំស្វាគមន៍ក្នុងឪកាសពិព័រណ៌ការងារលើកទី២ ថ្ងៃទី ២៧ និង ២៨ ខែតុលាខាងមុខនេះ
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការសហការជាមួយដៃគូរពាក់ព័ន្ធ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិលើកទី២ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ។
សម្រាប់ឆ្នាំ២០១៨នេះ ឱកាសការងារគ្រប់ប្រភេទប្រមាណ២ម៉ឺនកន្លែង ត្រៀមចាំទទួលស្វាគមន៍អ្នកស្វែងរកការងារធ្វើ ដែលផ្ដល់ដោយក្រុមហ៊ុន-សហគ្រាសធំៗ ជាង១៣០ក្រុមហ៊ុន មកពីវិ ស័យ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ទូរគមនា គមន៍ ការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ កម្មន្ដសាល និងភ្នាក់ងារជ្រើសរើសឯកជនជាដើម ដែលនឹងត្រូវតាំងបង្ហាញនៅក្នុងបញ្ជរសរុប ៣០០ស្ដង់។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើងនាថ្ងៃនេះ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ រំពឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ លើកទី២នេះ នឹងមានអ្នកចូលរួមទស្សនាជាង៣ម៉ឺននាក់ ដែលភាគច្រើនជាសិស្ស និស្សិត យុវជន អ្នកស្វែងរកការងារ និងកម្មករនិយោជិតពីគ្រប់វិស័យ ។
ក្រៅពីទទួលបានឱកាសការងារ អ្នកចូលរួម ក៏នឹងទទួលបានព័ត៌មានពីផែនការ តម្រូវការ និងគោលនយោបាយក្នុងការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគត កម្វិធីសិក្សា អាហារូបករណ៍ វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញ។
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ គឺជាការជុំវិញយន្តការវេទិការការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីលើកកម្ពស់វិស័យការងារ និងប័ត៌មានទីផ្សារការងារនៅកម្ពុជា ពិសេសសំដៅផ្ដល់ឱកាសការងារទូលំទូលាយដល់កម្លាំងពលកម្ម ទាំងមានជំនាញ និងមិនមានជំនាញ ឱ្យទទួលបាលការងារកាន់តែប្រសើរ ចំណេញពេលវេលា កាត់បន្ថយចំណាយ និងទទួលបានប្រាក់ចំណូលខ្ពស់។
លើសពីនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ក៏រួមចំណែកកាត់បន្ថយគម្លាតរវាងការផ្គត់ផ្គង់ និង តម្រូវការជំនាញនៅក្នុងទីផ្សារការងារ ព្រមទាំងបង្កភាពងាយស្រួលដល់យុវជន ដែលត្រូវឈានចូលទីផ្សារការងារ ក្នុងការទទួលបានការងារ បន្ទាប់ពីបញ្ចប់ការសិក្សានៅកម្រិតឧត្តមសិក្សា ឬ ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
ព្រឹត្តិការណ៍ដ៏ធំនេះ នឹងរៀបចំផងដែរនូវសិក្ខាសាលាស្ដីពីផលិតភាព ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងពីផលិតភាព ការបង្ហាញអំពីវិធីសាស្ត្របំពេញការងារ គំនិតច្នៃប្រឌិតថ្មីៗ ជំនាញ និងឧបករណ៍បច្ចេកវិទ្យា ស្របតាមការវិវត្តនៃបច្ចេកវិទ្យាក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤ ដែលពឹងផ្អែកជាចម្បងលើប្រប័ន្ធឌីជីថល៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍