“ក្តីសុបិន” ជាកម្មវិធី បង្កើតឡើងសម្រាប់កុមារ ដើម្បីបណ្តុះឆន្ទៈ បំណងប្រាថ្នា សីលធម៌ ក្តីសង្ឃឹម និង ការយកចិត្តទុកដាក់ពីសង្គម
ភ្នំពេញ៖ កម្មវិធីក្តី”ក្តីសុបិន” ជាព្រឹត្តិការណ៍ពិសេស រៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយក្រសួងបរិស្ថាន និងដៃគូរសប្បុរសជន វិស័យឯកជនមួយចំនួន ដើម្បីលើកទឹកចិត្ត ដល់កុមារចំនួន ៦១៦ នាក់ មកពីមណ្ឌល/អង្គការកុមារកំព្រាចំនួន 0៨ ស្ថិតនៅរាជធានីភ្នំពេញ និង អង្គការកុមារកំព្រា ចំនួន ០១ មកពីខេត្តកណ្តាល។
លោកជំទាវ តិមា វិច្ឆិកាល អនុប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ បានអោយដឹងថា សកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនទៀតដែលសមាជិក សមាជិកា នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការផ្តួចផ្តើមរៀបចំសម្រាប់កុមារ ជាពិសេស កុមារកំព្រា និងកុមារខ្វះទីពឹង ដើម្បីបណ្តុះឆន្ទះ សេចក្តីប៉ងប្រាថ្នា សីលធម៌ សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម ព្រមទាំង ផ្តល់ការលើកទឹកចិត្ត ក្តីស្រឡាញ់ និង ការយកចិត្តទុកដាក់ ។
លោកជំទាវ ឌិត នីតា ប្រធានក្រុមការងារ កម្មវិធីក្តីសុបិន បានលើកឡើងថា វាជាការស្រមើស្រមៃសម្រាប់អនាគត ដែលកុមារត្រូវរៀនសុបិន្ត ហើយត្រូវមានសុបិនធំ ហើយកុមារត្រូវបំពេញសកម្មភាពថែមទៀតដើម្បីសម្រេចជាលទ្ធផល ជៀសវាងមិនធ្វើសកម្មភាព និងប្រព្រឹត្តខុសនឹងច្បាប់ គឺដូចជា រឿងចៅចាក់ស្មុក ។ លោកជំទាវ បញ្ជាក់ថា កុមារនឹងទទួលបានភាពកក់ក្តៅ នៅក្នុងកម្មវិធីនេះ ហើយបានលើកទឹកចិត្តដល់កុមារទាំងអស់ ត្រូវមានក្តីសង្ឃឹម និង ខិតខំរៀនសូត្រ ស្របពេលដែលប្រទេសជាតិកំពុងមានសន្តិភាព និង ការរីកចំរើន។
សូមបញ្ជាក់ថា ក្នុងឪកាសនោះ កុមារម្នាក់ៗ ទទួលបានជាកាតាបចំនួន០១ និង សម្ភារៈសិក្សាមួយចំនួន និងបានឱកាសឱ្យកុមារ ចូលរួមទស្សនាស្វែងយល់ និងកម្សាន្តជាមួយនឹងការដាក់តាំងបង្ហាញពីការសិក្សា សិល្បៈ កីឡា តន្ត្រី គំនូរ វិទ្យាសាស្ត្រពិត គំនិតច្នៃប្រឌិត បច្ចេកវិទ្យាទំនើប និង ការអប់រំផ្លូវចិត្តបែបព្រះពុទ្ធសាសនា ដែលអាចជួយបង្កើតក្តីសុបិនទៅថ្ងៃខាងមុខ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍