Connect with us

បាត់មុខមួយរយៈ ពេលនេះ កញ្ញា ពេជ្រ សូលីកា បានលេចមុខជាថ្មី តាមរយៈ…

ភ្នំពេញ៖ ថ្មីៗនេះ មានព័ត៌មានជាច្រើន បានបង្ហើបអោយដឹងថា កញ្ញា ពេជ្រ សូលីកា បានវិលត្រលប់ចូលមកប្រឡូកក្នុងវិស័យសិល្បៈវិញហើយ និងថែមទាំងបានទទួលកាគាំទ្រពីទស្សនិកជន ជាច្រើនផងដែរ ។

តារាសម្ដែង វ័យក្មេង តូចច្រឡឹងដ៏ស្រស់សោភាគួរឲ្យស្រឡាញ់រូបនេះ បានបាត់មុខពីវិស័យសិល្បៈអស់ពេលជាយូរមកហើយ និង ធ្វើអោយទស្សនិកជន នឹកគិតសថា កញ្ញា បានឈប់ពីសិស្បៈទៅហើយ ។ ការចេញមុខក្នុងវិស័យសិល្បៈជាថ្មីនេះ ក៏ស្របពេលប្រភពមួយចំនួន បានបង្ហើបអោយដឹងថា គឺមានការបើកភ្លើងខៀវ ពីគូរស្នេហ៍របស់គាត់ដែលជាមន្រ្តីផ្កាយ២ផងដែរ ។


ប៉ុន្តែរឿងគួរភ្ញាក់ផ្អើល គឺស្រាប់តែឃើញ កញ្ញា ពេជ្រ សូលីកា វិលចូលសិល្បៈវិញ ហើយក៏ទទួលបានលាភភ្លាមៗ គឺទទួលបានថតរឿងភាគខ្នាតធំមួយ ដោយសម្តែងជាតួអង្គក្រមិចក្រមើម គួរឲ្យស្រឡាញ់ និង ប៉ះដៃគូរជាមួយនឹងលោក នីកូ ផងដែរ។

កញ្ញា ពេជ្រ សូលីកា បានបង្ហើបប្រាប់ថា ក្រៅពីសម្តែងភាពយន្ត គាត់ក៏នឹងគ្រោងចេញអាល់ប៊ុមបទថ្មីៗនៅក្នុងពេលឆាប់ៗនេះ ដោយសង្ឃឹមថា នឹងមានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន ផងដែរ ៕

 
អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com