ខ្យល់ត្រជាក់ នឹងបង្កើនល្បឿនបក់មកលើប្រទេសកម្ពុជា នៅសប្ដាហ៍នេះ
ភ្នំពេញ៖ ធាតុអាកាសត្រជាក់ នឹងបង្កើនល្បឿនបក់មកលើប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។ នេះបើយោងតាមការឱ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងបានបញ្ជាក់ថា ការចុះត្រជាក់នេះដោយសារ ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោម ជាមួយនឹងខ្យល់មូសុងឦសាន បង្កើនល្បឿនបក់មកលើប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមាពី ២០-២៤ °C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០ °C។ សម្រាប់ថ្ងៃទី ២១-២២ ខែធ្នូ សីតុណ្ហភាពអប្បបរមាពី ១៨-២១°C និងអតិបរមាពី ២៥-២៨ °C។ ទន្ទឹមនឹងនោះនៅបណ្តារាជធានី ខេត្តមួយចំនួននៅប៉ែកខាងក្រោម នៅមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យមនៅថ្ងៃទី១៥ និងទី១៦ ខែធ្នូ ឆ្នាំ២០២០។
ចំពោះបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី ២០-២២ °C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០ °C ហើយសម្រាប់ថ្ងៃទី ២០-២២ ខែធ្នូ សីតុណ្ហភាពអប្បបរមាពី ១៧-២០ °C និងអតិបរមាពី ២៥-២៨ °C។
ដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមាពី ២៧-២៩ °C ហើយសម្រាប់ថ្ងៃទី ២១-២២ ខែធ្នូ សីតុណ្ហភាពអប្បបរមាពី ២០-២២ °C និងអតិបរមាពី ២៦-២៩ °C។ ដូចនេះ ប្រជាពលរដ្ឋ និងជាពិសេសកងទ័ពរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះធាតុអាកាសត្រជាក់នេះ៕
ដោយ៖ គង់ ប៊ុនណា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍