សម្ដេចតេជោ ផ្ដល់អនុសាសន៍ឱ្យក្រសួងអប់រំ យកពិន្ទុឆមាសទាំងពីរ ជាលទ្ធផលនៃការប្រឡងបាក់ឌុបសិស្សថ្នាក់ទី១២
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់អានុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសវិធីផ្សេង ខណៈការប្រឡងបាក់ឌុប មិនអាចធ្វើបាននៅថ្ងៃទី១១ មករា ឆ្នាំ២០២១នោះទេ។
សម្ដេចតេជោ បានមានប្រសាសន៍ថា ការប្រឡងបាក់ឌុបមិនទាន់អាចធ្វើបានទេ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ព្រោះលទ្ធភាពនៃការប្រកាសបិទព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា អាចនឹងធ្វើឡើងនៅក្រោយថ្ងៃ២០ ខែមករា ឯណោះ។
សម្ដេច បានថ្លែងថា៖ “ខ្ញុំសូមផ្ដល់អនុសាសន៍ជូន ខ្ញុំសូមប្រកាសថា លទ្ធភាពនៃការប្រឡងថ្ងៃ១១មករា២០២១ ក៏នៅតែមិនទាន់អាចធ្វើបាន ព្រោះលទ្ធភាពនៃការប្រកាសបញ្ចប់ព្រឹត្តិការណ៍នេះ មិនអាចកើតមាននៅមុនថ្ងៃទី១១មករាបានទេ។ តាមខ្ញុំព្រះករុណាខ្ញុំពិចារណា ការប្រកាសបញ្ចប់ព្រឹត្តិការណ៍នេះ អាចនឹងកើតឡើងក្រោយថ្ងៃ២០មករាឯណោះ”។
សម្ដេចតេជោ បានបន្តថា ក្រសួងគួរពិចារណា ទៅលើលទ្ធភាពនៃការវាយតម្លៃពិន្ទុឆមាសរបស់សិស្សថ្នាក់ទី១២ ជំនួសឱ្យការប្រឡងបាក់ឌុប ដោយយកការប្រឡងឆមាសរបស់បេក្ខជនម្នាក់ៗ ដើម្បីកំណត់ជាប់ ឬធ្លាក់៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍