ព្រះមហាក្សត្រន័រវេស ដឹកនាំក្រុមធុរកិច្ចជាង ៣៤០នាក់ ទៅកាន់ប្រទេសចិន ប្រយោជន៍ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
ប្រទេសចិន ៖ ប្រទេសន័រវេស មានទំនុកចិត្តថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រ ហារ៉ាល់ ទី៥ (Harald V) ទៅកាន់ប្រទេសចិន នឹងផ្ដល់ឱកាសនានាសម្រាប់ប្រទេសទាំងពីរ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗ រួមមាន ពាណិជ្ជកម្មនិងបច្ចេកវិទ្យា។
ព្រះមហាក្សត្រ និង មហាក្សត្រី របស់ន័រវេស បានយាងដឹកនាំប្រតិភូផ្នែកពាណិជ្ជកម្មដ៏ធំបំផុតប្រចាំប្រទេស ទៅកាន់ប្រទេសចិន ដោយមានអ្នកតំណាងប្រមាណ 340 រូប មកពីបណ្ដា 150 ក្រុមហ៊ុនរបស់ប្រទេសន័រវេស ។
កិច្ចប្រជុំកំពូលផ្នែកពាណិជ្ជកម្មចិន-ន័រវេស បានធ្វើឡើងនៅឯទីក្រុងប៉េកាំង ដោយមានការសន្យាថា នឹងពង្រីកសហប្រតិបតិ្តការក្រោមប្រធានបទ “ផ្តួចផ្តើមដំណោះស្រាយប្រកបដោយនិរន្តរភាព” ។ ប្រឈមនឹងភាពតានតឹងផ្នែកពាណិជ្ជកម្មកម្រិតសកល ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ ព្រះមហាក្សត្រ វ័យ៨១ព្រះវស្សាអង្គនេះ បានថ្លែងសុន្ទរកថាមួយដែលលើកទឹកចិត្តដល់អ្នកជំនួញទាំងសងខាង ។
ព្រះអង្គម្ចាស់ ហារ៉ាល់ ទី៥ មានព្រះរាជបន្ទូល បង្ហាញនូវការជឿជាក់ថា រាល់ការព្យាយាមរួមគ្នានៃក្រុមហ៊ុនន័រវេស និងរដ្ឋាភិបាលន័រវេស ដែលកំពុងមានវត្តមាននៅទីនេះ នឹងជួយផ្តល់លទ្ធភាពឱ្យភាគីទាំងពីរ អាចដោះស្រាយ បញ្ហាទាំងឡាយ ដែលប្រទេសទាំងពីរកំពុងប្រឈមដូចគ្នា ព្រមទាំងអភិវឌ្ឍភាពជាដៃគូថ្មី និង មាននិរន្តរភាព ។
កិច្ចព្រមព្រៀងអាជីវកម្មថ្មីៗ ចំនួន 24 ត្រូវបានចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូល ដែលធ្វើ អោយកិច្ចសហប្រតិបត្តិការថ្មីនេះ មានលក្ខណៈស៊ីជម្រៅនិងទូលំទូលាយ។
លោក ធ័បជ័ន អ៊ីសាក់សេន (Torbjorn Isaksen) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសន័រវេស បានថ្លែងថា សេដ្ឋកិច្ចដែលកំពុងប្រែប្រួលរបស់ចិន កំពុងបង្កើតឱកាសថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាតែម្ដង។
លោក ធ័បជ័ន អ៊ីសាក់សេន យល់ឃើញថា ដំណើរទស្សនកិច្ចលើកនេះ បានបង្ហាញថា សេដ្ឋកិច្ចរបស់ន័រវេស និងចិន ពិតជាមានភាពស៊ីចង្វាក់គ្នា ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ក៏កំពុងមានការប្រែប្រួលផងដែរ ។
រដ្ឋមន្ត្រីរូបនេះ ក៏បានបង្ហាញក្ដីព្រួយបារម្ភ ចំពោះភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក និងបានទទូចឱ្យមានប្រព័ន្ធពាណិជ្ជកម្មមួយ ដែលមានលក្ខណៈពហុភាគី និងឈរលើច្បាប់ជំនួសវិញ។
បច្ចុប្បន្ន មានវិស័យពីរ ដែលន័រវេស កំពុងផ្តោតជាសំខាន់ នោះគឺ ការសហការគ្នានៅក្នុងគំនិតផ្ដួចផ្ដើមថាមពលបៃតង និង ថាមពលថ្មី ។
វាជាលើកដំបូងហើយ ដែលក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្សចិន អាលីបាបា (Alibaba) បាននិងកំពុងសហការជាមួយក្រុមហ៊ុន ខូនស្បឺក (Konsberg) ដែលជាសហគ្រាសបច្ចេកវិទ្យាជាន់ខ្ពស់ ដើម្បីធ្វើឌីជីថលកម្មលើវិស័យថាមពលរបស់ខ្លួន។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ព្រះមហាក្សត្រនិងព្រះមហាក្សត្រី បានយាងទត ទីតាំងបន្ទះថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតមួយក្នុងពិភពលោក ដែលស្ថិតនៅក្នុងខេត្ត កានស៊ូ (Gansu) ភាគពាយ័ព្យប្រទេសចិន។
គួររំលឹកថា កាលពីខែមុន ប្រទេសទាំងពីរ ក៏បានបញ្ចប់កិច្ចពិភាក្សាព្រមព្រៀងពាណិជ្ជកម្មសេរីចុងក្រោយរបសខ្លួន។ ប្រសិនបើកិច្ចព្រមព្រៀមនេះ ត្រូវបានសម្រេច កិច្ចសហប្រតិបត្តិការរវាងចិននិងន័រវេស នឹងឈានដល់កម្រិតថ្មីមួយទៀតមិនខាន៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍