Connect with us

ពិតជាអសារ្យមែនទែន! ពាណិជ្ជកម្មអេឡិចត្រូនិច ជួយដល់អ្នករកឃ្មុំនៅតំបន់មួយរបស់ប្រទេសចិន អាចលក់ទឹកឃ្មុំដាច់ខ្លាំង និងបានជួយកាត់បន្ថយភាពក្រីក្រ

ប្រទេសចិន ៖ វីដេអូនិងការផ្សាយផ្ទាល់ខ្លីៗ បានកំពុងជួយឱ្យអ្នករកឃ្មុំ នៅឯភាគពាយព្យប្រទេសចិន អាចលក់ទឹកឃ្មុំ និងផលិតផលពាក់ព័ន្ធផ្សេងៗទៀត នៅលើប្រព័ន្ធអ៊ីនធឺណេត ដែលបានកំពុងជួយកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់នេះ បានដោយជោគជ័យ។

នៅក្នុងស្រុកឡងណាន (Longnan) នៃខេត្តកានស៊ូ (Gansu) ដែលមានកម្ពស់ 1500ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ ទឹកឃ្មុំ គឺជារបស់ពិសេសប្រចាំតំបន់នេះ ។ ទឹកឃ្មុំនៅទីនោះ ផ្សំឡើងដោយរសជាតិលម្អងផ្កាជាង 100 ប្រភេទខុសៗគ្នា ។ ប្រជាពលរដ្ឋ រៀបរាប់ពីរសជាតិរបស់ទឹកឃ្មុំថា មានជាតិខាប់ ប៉ុន្តែមិនផ្អែមខ្លាំងជ្រុលពេកទេ ។

កាលពីពីរឆ្នាំមុន នៅក្រោមការដឹកនាំនៃក្រុមហ៊ុនអាជីវកម្មឃ្មុំមួយ អ្នករកឃ្មុំនៅក្នុងស្រុកឡង ណាន បានចាប់ផ្ដើមលក់ទឹកឃ្មុំ តាមប្រព័ន្ធអនឡាញ ដែលនេះបានផ្តល់ឱកាសដល់ពួកគេ ដើម្បីចាកផុតពីភាពក្រីក្រ។

លោក ស៊ឺ ភីងសឺ សមាជិកក្រុមហ៊ុនអាជីវកម្មឃ្មុំ ធានឡុង បានអោយដឹងថា លោក កំពុងតែចិញ្ចឹមឃ្មុំ មកពីប៉ែកខាងកើត ព្រោះឃ្មុំនេះ ផ្ដល់ទឹកឃ្មុំ ដែលមានជាតិខាប់ជាងឃ្មុំធម្មតា ហើយវាសំបូរទៅដោយអាហារូបត្ថម្ភទៀតផង ។

ផលិតផលទាំងនេះ ធ្លាប់តែត្រូវបានលក់ទៅឱ្យអតិថិជនវ័យចំណាស់ ។ ប៉ុន្តែបច្ចុបន្ននេះ អតិថិជនដែលកើតក្នុងខ្ទង់ទស្សវត្សរ៍ 80 និង 90 ក៏កំពុងតែក្លាយជាអ្នកទិញ ព្រោះពួកគេចំណាយពេលច្រើនក្នុងការមើលវីដេអូតាមអនឡាយ ការផ្សាយផ្ទាល់ និង លេងហ្គេមទូរស័ព្ទ ។

ក្នុងនាមជាអ្នករកឃ្មុំដំបូងគេ និងធំបំផុតមួយក្នុងតំបន់ ដែលងាកមកប្រើអ៊ីនធើណេត ដើម្បីអាជីវកម្ម លោក ស៊ឺ (Shi) និង ដៃគូលក់រាយរបស់លោក បានសម្រេចសាកល្បងប្រើ ទីកតុក (Tiktok) ដែលជាកម្មវិធីបណ្ដាញសង្គមមួយ ដែលមានគេប្រើយ៉ាងទូលំទូលាយ សម្រាប់ផ្សព្វផ្សាយផលិតផល ។

លោក ឈិន ស៊ាំងហ្វ៊ូ គឺជាអ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន សាន់រីវ៉ឺ (Sunriver) ដែលជាក្រុមហ៊ុនខ្ចប់ទឹកឃ្មុំរបស់លោក ស៊ឺ (Shi) សម្រាប់លក់តាមអនឡាញ ។ លោក ឈិន និយាយថា លោកចង់ប្រើឧបករណ៍ផ្សព្វផ្សាយថ្មីនេះ ដើម្បីលក់ទំនិញតាមអនឡាញ ឱ្យបានច្រើនជាងមុនទ្វេដង។

សព្វថ្ងៃ ជាងមួយភាគបីនៃទឹកឃ្មុំរបស់ក្រុមហ៊ុន សាន់រីវ៉ឺ (Sunriver) ត្រូវបានលក់នៅតាមប្រព័ន្ធអនឡាញ។ ទឹកឃ្មុំមិនត្រឹមតែជាផលិតផលប្រចាំតំបន់តែមួយមុខ ដែលត្រូវបានផ្សព្វផ្សាយសម្រាប់តែយុវជនទេ ។ ក្រុមហ៊ុន ឡានយី ខាល់ឆឺ (Lan Yi Culture) ជាផលិតកម្មមួយដែលបានជួយ សាន់រីវ៉ឺ (Sunriver) និងផលិតវីដេអូ ដើម្បីទាក់ទាញអតិថិជនវ័យក្មេង។

អ្នកស្រី លាវ យ៉ាតុង ម្ចាស់ក្រុមហ៊ុន Lan Yi Culture បាននិយាយថា ការផ្សព្វផ្សាយផលិតផលកសិកម្មក្នុងស្រុក បានចាប់ផ្ដើមងើបឡើងក្នុងស្រុកឡងណាន (Longnan) នៅអំឡុងដើមឆ្នាំ2018 ហើយវាមានវិធីថ្មីៗជាច្រើន។

បន្ថែមលើវីដេអូខ្លីៗ អ្នកនាង លាវ បានជួយផ្សាយផ្ទាល់វីឌីអូតាមអនឡាញសម្រាប់អតិថិជន និងកសិករក្នុងស្រុក ហើយវីឌីអូខ្លះ មានគេចូលមើលដល់ទៅរាប់លាននាក់ឯណោះ។
កសិករនៅទីនេះ ត្រូវចំណាយប្រមាណ 150 ដុល្លារអាមេរិក សម្រាប់ថ្លៃផលិតវីដេអូខ្លីមួយដែល ផលិតដោយក្រុមហ៊ុនអ្នកនាងលាវ ។ តម្លៃនេះ គឺកសិករអាចមានលទ្ធភាពបង់ ហើយវាក៏ថោកជាងតម្លៃផ្សព្វផ្សាយតាមបែបទូទៅដែរ។

នៅពេលដែលកសិករកាន់តែថ្នឹកនឹងបច្ចេកវិទ្យា ភាគច្រើននៃពួកគេ បានចាប់ផ្ដើមថត ផលិត និងចេញផ្សាយវីដេអូដោយខ្លួនឯង ជាបណ្តើរៗហើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម