Connect with us

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធាន FIFA, លោក Gianni Infantino បានចូលរួមជាកិត្តិយស ក្នុងកម្មវិធីតន្ត្រី បើកសម្ភោធ FIFA World Cup 2018

ទីលាន Red Square ឋិតនាទីក្រុង Moscow ត្រូវបានរៀបចំអោយមាន ការប្រគុំតន្រ្តីបុរាណ និងអូប៉េរ៉ា ដើម្បីជាការអបអរដល់ការបើកសម្ភោធ ព្រឹត្តិការណ៍ FIFA World Cup 2018។

នាឱកាសនោះដែរ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានាសហព័ន្ធបាល់ទាត់ពិភពលោក Gianni Infantino រួមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀត ក៏បានមានវត្តមានជាកិត្តិយស ដើម្បីដល់ព្រឹត្តិការណ៍នេះដែរ។ ដោយឡែក កម្មវិធីតន្ត្រីនេះត្រូវអោយឈ្មោះថា Goal Symphony ដោយមានការសម្តែងពីអ្នកលេងព្យាណូដ៏ល្បីរបស់រុស្ស៊ី លោក Denis Matsuev តារាចម្រៀងអូប៉េរ៉ា នាង lbina Shagimuratova និងសិស្បករល្បីៗជាច្រើនរូបទៀតផងដែរ។

គួរអោយដឹងថា FIFA World Cup 2018 នឹងចាប់ផ្តើមពីថ្ងៃទី ១៤ មិថុនា ដល់ ១៥ កក្កដា ហើយ រាល់ការប្រកួតទាំងអស់គឺមានផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN CNC MYTV ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម