Connect with us

ឥឡូវនេះ! ទស្សនិកជនអាចទស្សនាភាគទាំងអស់របស់កម្មវិធី “គំនូរតាមផ្ទះ ស្តាយយ៉ាម៉ាដា” តាមរយៈ Website MyTV Plus

កម្មវិធី “គំនូរតាមផ្ទះ ស្ទាយយ៉ាម៉ាដា” គឺជាកម្មវិធីសិក្សាអនឡាញមួយដែលផ្តល់ភាពងាយស្រួលដល់ប្អូនៗនៅផ្ទះឱ្យចេះពីតិចនិកនៃការគូរគំនូរក្នុងរយៈពេលខ្លីជាមួយនឹងលោកគ្រូ យ៉ាម៉ាដា នាយកសាលា យ៉ាម៉ាដា ដែលមានបទពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត កម្មវិធីសិក្សា “គំនូរតាមផ្ទះ ស្ទាយយ៉ាម៉ាដា” គឺជាការរៀបរៀងឡើងដោយលោកគ្រូ យ៉ាម៉ាដា ផ្ទាល់ទៀតផង។​​

“គំនូរតាមផ្ទះ ស្តាយយ៉ាម៉ាដា” ភាគទី១
“គំនូររចនា” “គំនូរ” គឺសំខាន់ណាស់សម្រាប់យើងគ្រប់ៗគ្នា។ ហើយវាមានន័យបំផុតនៅពេលដែលយើងធំឡើង។

“គំនូរតាមផ្ទះ ស្តាយយ៉ាម៉ាដា” ភាគទី២
តោះ! នាំគ្នាគូរគំនូរត្រីដ៏អស្ចារ្យ។ បង្កើតសេរីភាពរំលេចនូវការស្រមើលស្រមៃ ពង្រឹងនូវចំណាប់អារម្មណ៍ចំពោះស្នាដៃសិល្ប:។

“គំនូរតាមផ្ទះ ស្តាយយ៉ាម៉ាដា” ភាគទី៣ “តោះ! តុបតែងត្រីដ៏អស្ចារ្យ”
តោះ! នាំគ្នាតុបតែងត្រី 3D ទាំងអស់គ្នា ជាមួយពណ៌ដែលអ្នកចូលចិត្ត។

“គំនូរតាមផ្ទះ ស្តាយយ៉ាម៉ាដា” ភាគទី៤ “ផ្លុំពណ៌”
តោះ! នាំគ្នាតុបតែងត្រី 3D ទាំងអស់គ្នា ជាមួយពណ៌ដែលអ្នកចូលចិត្ត។

“គំនូរតាមផ្ទះ ស្តាយយ៉ាម៉ាដា” ភាគទី៥
តោះ! ចាប់ផ្តើមហែកក្រដាសពណ៌ជាបំណែកតូចៗ និងបិតឱ្យចេញជារូបភាពផ្សេងៗដែលចេញពីគំនិតច្នៃប្រឌិតដោយខ្លួនឯង! “គំនូរតាមផ្ទះ ស្ទាយយ៉ាម៉ាដា”។

“គំនូរតាមផ្ទះ ស្តាយយ៉ាម៉ាដា” ភាគទី៦ “គូរផ្ទះ ដើមឈើធំ ជាមួយព្រះអាទិត្យ”
ជក់ធំ និង ទឹក គឺជាអាថ៌កំបាំងដែលយើងអាចប្រើប្រាស់ពណ៌តាមចំណូលចិត្តដើម្បីច្នៃឱ្យចេញជារូបភាពដ៏អស្ចារ្យ! តោះ ទៅទស្សនាវីដេអូ និងសិក្សាទាំងអស់គ្នា! «គំនូរតាមផ្ទះ ស្ទាយយ៉ាម៉ាដា» ភាគ៦

“គំនូរតាមផ្ទះ ស្តាយយ៉ាម៉ាដា” ភាគទី៧ “បោះត្រា”
តោះ! ទៅរៀន “បោះត្រា” ទាំងអស់គ្នាដោយប្រើប្រាស់សម្ភារងាយស្រួលរកនៅជិតៗខ្លួនដូចជា ស្លឹកឈើ គម្របដប ឬ បាតដៃ! “គំនូរតាមផ្ទះ ស្ទាយយ៉ាម៉ាដា” ភាគ ៧

“គំនូរតាមផ្ទះ ស្តាយយ៉ាម៉ាដា ភាគទី៨” “កោះក្នុងក្តីសុបិន្ត”
តោះ! ទៅបង្កើតកោះក្នុងក្តីសុបិន្តទាំងអស់គ្នាដោយប្រើអេប៉ុងផ្តិតពណ៌លើក្រដាស រួចកាត់វាជាសន្លឹកវែងតូចៗដើម្បីយកទៅច្នៃលើផ្ទាំងក្រដាសមួយទៀត “គំនូរតាមផ្ទះ ស្ទាយយ៉ាម៉ាដា” ភាគ ៨

“គំនូរតាមផ្ទះ ស្តាយយ៉ាម៉ាដា ភាគទី៩” “ដើមឈើក្នុងក្តីស្រមៃ”
សប្តាហ៍នេះ យើងនឹងប្រើប្រាស់សរសៃជក់មកផ្ទាត់លើពុម្ពស្លឹកឈើដើម្បីច្នៃជារូបភាពដ៏ស្រស់ស្អាត “គំនូរតាមផ្ទះ ស្ទាយយ៉ាម៉ាដា” ភាគ៩

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម