ការនាំចេញកៅស៊ូកម្ពុជារយៈពេល៩ខែឆ្នាំនេះ កើនឡើង២២% ខណៈតម្លៃនៅតែមានការធ្លាក់ចុះ មកត្រឹមជិត ១៤០០ដុល្លា ក្នុងមួយតោន
ភ្នំពេញ ៖ យោងតាមតួលេខក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានបង្ហាញថា រយៈពេល៩ខែ ឆ្នាំ២០១៨នេះ ការនាំចេញកៅស៊ូរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានក្នុងបរិមាណជាង១៤ម៉ឺនតោន កើនឡើងអត្រា ២២%ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
បើទោះបីជាបរិមាណនៃការនាំចេញកើនឡើងក៏ដោយ តែតម្លៃកៅស៊ូ នៅតែធ្លាក់ចុះក្នុងអត្រាប្រមាណ ១៨% ពោលគឺ មកនៅត្រឹមតម្លៃជិត ១៣៧០ដុល្លារ ក្នុង១តោន នាពេលនេះ ។
អ្នកជំនាញ នៅតែមានការរំពឹងថា តម្លៃកៅស៊ូ នឹងកើនឡើងនៅរយៈពេល២ ឬ ៣ឆ្នាំខាងមុខនេះ ដោយសារការប្រមើលមើលពីកត្តាតម្រូវការនៅលើទីផ្សារអន្តរជាតិ ។
កាលពីឆ្នាំមុខកម្ពុជា រកប្រាក់ចំណូល បានពីការនាំចេញកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិក្នុងរង្វង់៣០០លានដុល្លារអាមេរិក ជាមួយនឹងបរិមាណនាំចេញកៅស៊ូជិត១៩ម៉ឺនតោន ។
សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបចំនួន ៤២ម៉ឺន៧ ពាន់ហិចតា ក្នុងនោះកៅស៊ូមានអាយុគ្រប់ អាចប្រមូលផល បានចំនួន២០ម៉ឺន១ពាន់ ហិចតា ហើយតាមការរំពឹងទុក ផ្ទៃដីដាំកៅស៊ូនៅកម្ពុជា នឹងកើនដល់ចំនួន៤៥ម៉ឺនហិចតា នៅឆ្នាំ២០២៥ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍