Connect with us

អ្នកជម្ងឺមហារីកនៅកម្ពុជា អាចមកទទួលការព្យាបាលតាមវេជ្ជសាស្ត្រនុយក្លេអ៊ែ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់

ភ្នំពេញ ៖ មន្ទីរពេទ្យកាល់ម៉ែត បានចាប់ផ្តើមធ្វើការផ្សព្វផ្សាយពីវេជ្ជសាស្ត្រនុយក្លេអ៊ែ នៅកម្ពុជា ដោយមានការចូលរួមផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធន៍ដល់ក្រុមវេជ្ជបណ្ឌិតកម្ពុជា ពីសំណាក់វេជ្ជបណ្ឌិតជំនាញវេជ្ជសាស្ត្រនុយក្លេអ៊ែ មកពីចក្រភពអង់គ្លេស ។
បើតាម ឯកឧត្តម គង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានដឹងថា ការព្យាបាលជំងឺមហារីក ដោយនុយក្លេអ៊ែនេះ វាហាក់ថ្មី និងចម្លែក សម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែការព្យាបាលដោយវិធីនេះ គឺមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងធ្វើឲ្យអ្នកជំងឺ ចំណេញពេលវេលា មិនត្រូវការវះកាត់ និង សម្រាកនៅមន្ទីរពេទ្យនោះទេ។


ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា ការព្យាបាលតាមវិធីនេះ មិនធ្លាប់មានពីមុនមកនោះទេ ហើយការនាំយកមកកាន់កម្ពុជានេះ គឺដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកជំងឺកម្ពុជា មិនចាំបាច់ធ្វើដំណើរទៅព្យាបាល នៅក្រៅប្រទេស ដែលត្រូវចំណាយថវិកា និងពេលវេលាច្រើន។
ដោយឡែក លោកសាស្ត្រាចារ្យ សុបហាន វីនចាម៉ូរិ (SobhanVinjamuri) នាយករងមន្ទីរពេទ្យ The Royal Liverpool University Hospital ចក្រភពអង់គ្លេស និងជាអ្នកជំនាញ នៃភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានលើកឡើងដែរថា វេជ្ជសាស្ត្រនុយក្លេអ៊ែ នៅប្រទេសជឿនលឿន គឺបានអនុវត្ត ប្រមាណ៤០ឆ្នាំមកហើយ ដោយទទួលបានលទ្ធផលមានប្រសិទ្ធភាពបំផុត និងសុវត្ថិភាព សម្រាប់អ្នកជំងឺ ជាពិសេសជំងឺមហារីកក្រពេញ-ក ។
សូមជម្រាបថា មន្ទីរពេទ្យកាល់ម៉ែត បានដាក់ឲ្យដំណើរការ ការព្យាបាលជំងឺមហារីក ដោយថាមពលនុយក្លេអ៊ែនេះ ចាប់តាំងពីខែឧសភា កន្លងមក ពោលគឺមានរយៈពេលជាង៥ខែមកហើយ ដោយទទួលបានការព្យាបាល ប្រមាណ៣០ករណី ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម