រដ្ឋមន្រ្តីបរិស្ថាន ជំរុញពលរដ្ឋឈប់ទិញគ្រឿងអេឡិចត្រូនិច និងឧបករណ៍អគ្គសនីជជុះមកប្រើ ដើម្បីកាត់បន្ថយការប្រើថាមពលអគ្គីសនី និងការពារបរិស្ថាន
ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានលើកឡើងថា ដើម្បីជួយការពារ បរិស្ថាន កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងកាត់បន្ថយការជួសជុលនាំឲ្យខាតបង់ថវិកាច្រើន ពលរដ្ឋគួរឈប់ទិញគ្រឿងអេឡិចត្រូនិក និងឧបករណ៍អគ្គិសនីជជុះមកប្រើប្រាស់។
ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឲ្យមានការអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋ ឲ្យទិញផលិតផលឧបករណ៍អគ្គិសនី និងគ្រឿងអេឡិចត្រូនិកទាំងឡាយណា ដែលមានគុណភាព ឧត្តមប្រយោជន៍ដល់ពួកគាត់ ហើយអាចរួមចំណែកជួយការពារបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ថាមពល។
បើតាមឯកឧត្តម សាយ សំអាល់ បច្ចុប្បន្ននេះ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារជាងមុនដែលអាចមានលទ្ធភាពទិញគ្រឿងអេឡិចត្រូនិកធុនល្អ និង សន្សំសំចៃអគ្គិសនីបាន។ ដូច្នេះក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិភាក្សាគ្នាដើម្បីធ្វើយ៉ាងណាកាត់បន្ថយការនាំចូលគ្រឿងអេឡិចត្រូនិក ឧបករណ៍អគ្គិសនីជជុះ និង គ្រឿងប្លាស្ទិកមួយចំនួនដោយបដិសេធទាំងស្រុង មិនឲ្យនាំចូលមកប្រទេសកម្ពុជា ។
សូមបញ្ជាក់ថា នៅថ្ងៃម្សិលម៉ិញនេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយរាជ រដ្ឋាភិបាលស៊ុយអែត និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) បានរៀបចំសន្និសីទស្តីពីការលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងប្រទេសកម្ពុជា ដើម្បីជាជំហានឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ដោយចីរភាព ។
អ្នកវិភាគសង្គម បានផ្តល់យោបល់ថា ដើម្បីអនុវត្តតាមគំនិតរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានបាន លុះត្រាតែលុបបំបាត់ការលក់ដូរឧបករណ៍ និងគ្រឿងអគ្គិសនីជជុះ ព្រមទាំងបន្ធូរបន្ថយតម្លៃពន្ធនាំចូលសមរម្យ សម្រាប់សម្ភារៈដែលថ្មី និងមានគុណភាពល្អ ដើម្បីផ្ដល់ឱកាសឲ្យពលរដ្ឋដែលមានជីវភាពមធ្យម មានលទ្ធភាពទិញប្រើប្រាស់ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍