Connect with us

បើទោះបីជាប្រទេសចិន ក្លាយជាមហាអំណាចសេដ្ឋកិច្ច តែសម្រាប់ការសិក្សារបស់សិស្សនៅទីជនបទ នៅតែជួបបញ្ហាច្រើន

ប្រទេសចិន ៖ លទ្ធផលពីការព្យាយាមកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលចិន កំពុងជួយឱ្យសិស្សានុសិស្សនៅតំបន់ដាច់ស្រយាលតាមតំបន់ភ្នំ អាចមានលទ្ធភាពទៅសាលារៀនដោយងាយស្រួល បានដូចកុមារទូទៅដែរហើយ ។

សម្រាប់កុមារដែលនៅរស់ក្នុងភូមិដាច់ស្រយាលឆ្ងាយៗ ក្នុងខេត្តស៊ីឈាន់ (Sichuan) ភាគនិរតីប្រទេសចិន ការទៅរៀន ជាទូទៅ គឺមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះពួកគេត្រូវដើរឆ្លងកាត់ជ្រលងភ្នំ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត នៅពេលធ្វើដំណើរទៅរៀន ជារៀងរាល់ថ្ងៃ។ ប៉ុន្តែ នៅតំបន់ស័ងល័រ (Shuangle) កុមារនៅទីនេះ រស់ក្នុងស្ថានភាពផ្សេង ដែលផ្ទុយស្រឡះតែម្តង ។

កាលពីឆ្នាំ២០០៩ ផ្លូវមួយដែលមានប្រវែង១៩គីឡូម៉ែត សម្រាប់តភ្ជាប់សហគមន៍នេះ ទៅនឹងពិភពលោកខាងក្រៅ បានសាងសង់រួចរាល់ ។ គេបានចំណាយប្រាក់អស់ប្រហែល ៣ពាន់ ៣រយ លានដុល្លារអាមេរិក សម្រាប់សាងសង់ ហើយបច្ចុប្បន្ន ផ្លូវនេះ មិនត្រឹមតែជួយសម្រួលចរាចរប៉ុណ្ណោះទេ តែក៏ជួយឱ្យកុមារអាចទៅរៀនក្នុងសហគមន៍ បានយ៉ាងងាយស្រួលផងដែរ។

កុមារី លី យ៉ាន អាយុ៩ឆ្នាំ និងប្អូនស្រីរបស់គាត់ សុទ្ធតែរៀននៅសាលាបឋមសិក្សានេះ ដែលមានចម្ងាយ១គីឡូម៉ែតពីផ្ទះ ។ គាត់ ត្រូវចេញពីផ្ទះពីព្រឹកព្រលឹមដើម្បីមករៀន ហើយម្តាយរបស់គាត់ បើកហាងលក់ទំនិញប្រើប្រាស់តូចមួយ នៅឯផ្ទះ ។ ប៉ារបស់ពួកគេ គឺជាអ្នកបើកឡានដឹកទំនិញ ដូច្នេះគាត់មិនសូវបាននៅផ្ទះនោះទេ ។
កុមារី លី និងមិត្តរួមថ្នាក់ សុទ្ធតែស្រលាញ់ការសិក្សា ហើយគណិតវិទ្យា គឺជាមុខវិជ្ជាដែលពួកគេចូលចិត្ត ។ ប៉ុន្តែ សាលាដែលកុមារី លី កំពុងរៀន មានគ្រូត្រឹមតែ១៤នាក់ប៉ុណ្ណោះ ដោយគេមានសិស្ស២៧២នាក់ កំពុងរៀន ក្នុងថ្នាក់ទាំង៦កម្រិត ។ អាស្រ័យហេតុនេះ គ្រូភាគច្រើន រួមទាំងនាយកសាលាផង ត្រូវបង្រៀនច្រើនមុខវិជ្ជា ។

ជាលទ្ធផល សិស្សជាច្រើននាក់ ក៏សម្រេចចិត្តឈប់រៀន ហើយទៅធ្វើការជាកម្មករចំណាកស្រុក ដូចជាឪពុកម្តាយរបស់ពួកគេដែរ ។ គ្រូបង្រៀននៅទីនេះ កំពុងព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីកែប្រែស្ថានភាពនេះ ឱ្យល្អប្រសើរឡើងវិញ ។

លោក ជាំង វឹនភីង នាយកសាលាបឋមសិក្សា ស័ងល័រ បាននិយាយថា មិនថាពួកគេជ្រើសរើសយកផ្លូវបន្តការសិក្សាទៅវិទ្យាល័យ សាកលវិទ្យាល័យ ហើយរកការងារបានល្អធ្វើ ឬ ក៏ទៅធ្វើជាកម្មករចំណាកស្រុកដូចជាឪពុកម្តាយរបស់ពួកគេក៏ដោយ ក៏លោក សង្ឃឹមថា ពួកគេអាចរៀនឱ្យបានច្រើននៅឯសាលា ហើយចាប់យកជំនាញណាមួយ ដើម្បីជីវិត ។

បើទោះជាសិស្សជាច្រើននាក់ នៅតែមិនទាន់ដឹងថាពួកគេនឹងរើសយកផ្លូវមួយណាក៏ដោយ ក៏មានសិស្សខ្លះ កំពុងប្រាថ្នាចង់ឃើញពិភពលោកខាងក្រៅ ក្រៅពីសហគមន៍របស់ពួកគេដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម