Connect with us

ខែរងាផង! តិចនិកនេះជួយម៉ាក់ៗដឹងថាកូនតូចកំពុងតែរងា

ប៉ាម៉ាក់មានកូនតូចនៅខែរងាបែបនេះ ត្រូវយកចិត្តទុកដាក់កាន់តែខ្ពស់ថែមទៀត ព្រោះថាខែរងាអាចងាយធ្វើឱ្យកូនយើងផ្ដាសាយ និងមានជំងឺផ្លូវដង្ហើមជាដើម។ មួយវិញទៀត អូនៗនៅតូចផង មិនអាចនិយាយប្រាប់ម៉ាក់ៗបានទេ ទោះជាមិនស្រួលក៏ដោយ តែយើងអាចពិនិត្យលើចំណុចមួយចំនួនដើម្បីដឹងថាកូនយើងមានសីតុណ្ហភាពក្នុងខ្លួនចុះត្រជាក់ត្រូវការពាក់អាវបន្ថែម ឬយ៉ាងណា។

១. ស្ទាបពោះ

ចង់ដឹងថាកូនយើងមានសីតុណ្ហភាពចុះត្រជាក់ឬយ៉ាងណា ម៉ាក់ៗអាចយកដៃដាក់លើពោះកូនថ្នមៗ បើយើងមានអារម្មណ៍ថាត្រជាក់ នោះអាចជាសញ្ញាបញ្ជាក់ថាកូនយើងកំពុងតែរងាហើយ។ ដូចនេះប៉ាម៉ាក់ត្រូវធ្វើឱ្យកូនមានភាពកក់ក្ដៅឡើងវិញ ដោយអាចពាក់អាវ ឬដណ្ដប់ភួយឱ្យកូនថែមបន្តិចទៀត។

២. ស្ទាបជើង

វិធីមួយទៀត បើប៉ាម៉ាក់ចង់ដឹងថាកូនយើងរងា ឬយ៉ាងណា ប៉ាម៉ាក់អាចប្រើវិធីមួយទៀត គឺយកដៃស្ទាបជើង ឬដៃកូនដើម្បីដឹងថាសីតុណ្ហភាពចុះត្រជាក់ ឬ យ៉ាងណា។ បើប៉ាម៉ាក់ស្ទាបទៅត្រជាក់ នោះមានន័យថាអូនៗកំពុងតែរងាដែរហើយ។ ដូចនេះ ប៉ាម៉ាក់ត្រូវពាក់អាវ ឬដណ្ដប់ភួយឱ្យអូនៗថែមបន្តិចទៀតហើយ ដើម្បីបានភាពកក់ក្ដៅមកវិញ។

៣. ពិនិត្យមើលដៃ និងជើង

បើប៉ាម៉ាក់មើលឃើញថាដៃ និងជើងកូនយើងឡើងពណ៌ស្វាយនោះក៏មានន័យថាសីតុណ្ហភាពក្នុងខ្លួនកូនចុះត្រជាក់មែនទែនហើយដែរ ដែលនេះប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់។

៤. កូនយំ

កូនតូចមិនទាន់អាចនិយាយស្ដីប្រាប់យើងថាមិនស្រួលខ្លួន ក្ដៅ រងាបានទេ តែវិធីម្យ៉ាងដែលអូនៗអាចធ្វើបានគឺយំ នៅពេលមិនស្រួលខ្លួន។ នៅពេលម៉ាក់ឃើញកូនយំ ហើយមើលទៅកូនដូចជានៅមិនសុខ កុំគិតថានេះមិនអីឱ្យសោះ ព្រោះថាអាការៈនេះអាចថាកូនរងាខ្លាំងហើយ។ ប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅដល់កូនភ្លាមៗដែរ។

៥. ហៀរសំបោរ

ខែរងាបែបនេះផង បើឃើញអូនៗហៀរសំបោរ ច្បាស់ណាស់ថាអូនៗកំពុងតែមានជំងឺផ្ដាសាយហើយ។ អូនតូចៗបែបនេះ ងាយនឹងឆ្លងវីរុសណាស់ ដូចនេះប៉ាម៉ាក់កុំប្រហែសត្រូវធ្វើយ៉ាងណាកុំបណ្ដោយឱ្យកូនរងា និងត្រូវប្រាកដថាកូនបានពាក់អាវ ឬ ដណ្ដប់ភួយត្រឹមត្រូវបានកក់ក្ដៅ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម