Connect with us

រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បើកទទួលភ្ញៀវទេសចរវិញជាធម្មតា

មណ្ឌលគិរី៖ បន្ទាប់ពីបិទរយៈពេល១៤ថ្ងៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ឥឡូវនេះ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា នឹងចាប់បើកទទួលភ្ញៀវទេសចរឱ្យចូលទស្សនាឡើងវិញ ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះតទៅ។

រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ត្រូវផ្អាកបណ្តោះអាសន្ន បន្ទាប់ពីភ្ញៀវទេសចរមកពីរាជធានីភ្នំពេញម្នាក់ដែលបានរកឃើញវិជ្ជមានកូវីដ១៩ បានទៅលេងខេត្តមណ្ឌលគិរី ស្នាក់នៅ រឺលេក្ស ហៀល រីសត Relax Hill Resort កាលពីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។

ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី នាពេលថ្មីៗនេះ បានឱ្យដឹងថា មនុស្ស ២៦នាក់ ដែលពាក់ព័ន្ធដោយប្រយោលនឹងបុរសម្នាក់ដែលរកឃើញវិជ្ជមានកូវីដ-១៩ បានចូលមកកម្សាន្តនៅខេត្តមណ្ឌលគិរី ក្នុងនោះ មាន ៧នាក់ជាបុគ្គលិកប្រចាំការ ក្នុងសណ្ឋាគារ Relex Hill Resort, ចំនួន០៤នាក់ ជាអាជីវករនៅអាហារដ្ឋានម៉ានី និង១៥នាក់ទៀត ជាអាជីវករនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ហើយអ្នកទាំង២៦នាក់នេះ តម្រូវឱ្យធ្វើចត្តាឡីស័កគ្រប់រយៈពេល ១៤ថ្ងៃ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម