Connect with us

ទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន ហួរវ៉ៃ គឺ Mate 20 បានបង្កការភ្ញាក់ផ្អើល នៅទីក្រុងឡុង ប្រទេសអង់គ្លេស រួមនឹងទីផ្សារក្នុងតំបន់អ៊ឺរ៉ុប

ចក្រភពអង់គ្លេស ៖ ក្រុមហ៊ុនទូរស័ព្ទ ហួរវ៉ៃ (Huawei) បាននិយាយថា ទូរស័ព្ទសេរីថ្មីនេះ មានបំ ពាក់ទៅដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត និង មានប្រព័ន្ធបញ្ជា Android ដែលមានសុវត្ថិភាពបំផុត ។

បើប្រៀបនឹងទូរស័ព្ទសេរីមុនៗ ទូរស័ព្ទ Mate 20 មានអេក្រង់ធំជាង និង មានថ្មដែលកាន់ជាង ។ ក្រុមហ៊ុន អះអាងថា ម៉ាស៊ីនបញ្ជា Kirin-980 ក្នុងទូរស័ព្ទនេះ គឺមានសមត្ថភាពខ្លាំងដូចម៉ាស៊ីនបញ្ជា A12 ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ដែរ ។ ដោយមានកាមេរ៉ាកម្រិត 40មេហ្កាផិចស៊ែល ទូរស័ព្ទនេះ មានសមត្ថភាពផ្តិតរូបបានល្អជាងគេ។ លោក យូ ឆឹងតុង នាយកផ្នែកអាជីវកម្មអតិថិជន ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ក្រុមហ៊ុន បាន
នឹងនាំមកនូវទូរស័ព្ទសេរី Mate ក៏ខ្លាំង និង ឆ្លាតជាងគេបំផុត សម្រាប់អតិថិជន ។

អ្នកជំនាញផ្នែកទូរស័ព្ទ បានកោតសរសើរថា ផលិតផលរបស់ក្រុមហ៊ុន ហួរវ៉ៃ បានកាន់កាប់ចំណែកទីផ្សារយ៉ាងច្រើននៅទ្វីបអឺរ៉ុប និង អាស៊ីប៉ាស៊ីហ្វិក ហើយថា ក្រុមហ៊ុននេះ គឺជាគូប្រជែងមួយរបស់ក្រុមហ៊ុន Apple ។ លោក ចន រេលី ស្ថាបនិក និង និពន្ធនាយក វេបសាយ TheEffect.com បានិយាយថា ហួរវ៉ៃ គឺជាក្រុមហ៊ុននាំចេញទូរស័ព្ទដ៏ធំបំផុតលំដាប់ទីពីរ ក្នុងពិភពលោក បន្ទាប់ពីក្រុមហ៊ុន Samsung និង បានវ៉ាដាច់ក្រុមហ៊ុន Apple ។ ដូច្នេះ Apple ពិតជាគួរតែបារម្ភពីរឿងនេះហើយ ។

ដោយឡែក លោក ម៉ាក់ស៊ីម លែនស៊ីលីន ហ្គោលប័ររី អ្នកសារព័ត៌មាន វេបសាយ Frandroid.com ក៏បានលើកឡើងផងដែរថា ផ្នែកទូរស័ព្ទមហាប្រណិត តែងតែខ្វះរបស់ម្យ៉ាង ។ ប៉ុន្តែទូរស័ព្ទ Mate 20 Pro នេះ គឺជាទូរស័ព្ទឆ្លាតវៃ ដែលមានគ្រប់សព្វតែម្តង ។ គោលដៅអភិវឌ្ឍរបស់ក្រុមហ៊ុន ហួរវ៉ៃ គឺចង់កាន់កាប់ដំណែងកំពូល ក្នុងទីផ្សារពិភពលោក។ លោក ចាង ជីងវូ អ្នកគ្រប់គ្រងផ្នែកអាជីវកម្មអតិថិជន ក្រុមហ៊ុន Huawei ប្រចាំប្រទេសអង់គ្លេស
បាននិយាយថា “គោលដៅនាពេលអនាគតដ៏វែងឆ្ងាយរបស់យើង គឺ យើងចង់ក្លាយជាកំពូលក្រុមហ៊ុនផលិតទូរស័ព្ទប្រណិត និងគ្រងដំណែងលេខមួយក្នុងទីផ្សារ ។”

សូមបញ្ជាក់ថា ក្រុមហ៊ុន ហួរវ៉ៃ ចំណាយប្រាក់ពីចន្លោះ 1ម៉ឺន 5ពាន់លាន ទៅ 2ម៉ឺនលានដុល្លារអាមេរិក ក្នុង1ឆ្នាំ លើការងារស្រាវជ្រាវ និងអភិវឌ្ឍផលិតផលទូទាំងពិភពលោក ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម