អាកាសធាតុល្អបែបនេះ បើបានទៅស្រូបខ្យល់លើភ្នំ ៥៣ មិនដឹងស្រស់ស្រាយប៉ុណ្ណា
បាត់ដំបង៖ រមណីយដ្ឋានភ្នំ ៥៣ គឺជាតំបន់ទេសចរណ៍មួយកន្លែងស្ថិតនៅក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យទៅកម្សាន្តទីនោះ។
កន្លែងដែលសម្បូរទៅដោយទេសភាពធម្មជាតិ រួមជាមួយនឹងការកែច្នៃត្រង់ចំណុចមួយចំនួនធ្វើឱ្យភ្ញៀវដែលបានទៅដល់ទីតាំងនោះអាចផ្តិតយករូបភាពស្រស់ស្រាយជាច្រើនមិនខកបំណងឡើយ។
ទិដ្ឋភាពព្រៃភ្នំខៀវស្រងាត់ឆ្ងាយដាច់កន្ទុយភ្នែក និងខ្យល់អាកាសបរិសុទ្ធធ្វើឱ្យភាពនឿយហត់ទាំងប៉ុន្មានរំសាយអស់ និងផ្តល់នូវអារម្មណ៍ស្រស់ស្រាយត្រឡប់មកវិញ។ ក្រៅពីទេសភាពស្រស់ស្អាតហើយ ភ្នំ ៥៣ ថែមទាំងមានទឹកធ្លាក់ត្រជាក់ៗឱ្យកម្សាន្តបានយ៉ាងសប្បាយ ព្រមទាំងមានលក់ម្ហូបអាហារដែលជាភាពងាយស្រួលមួយសម្រាប់ភ្ញៀវទេសចរមិនឱ្យពិបាកក្នុងការស្វែងរកម្ហូប ឬ ភេសជ្ជៈឡើយ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍